ក្លឹប Chelsea ត្រូវបាន FIFA ដាក់ពិន័យមិនឱ្យមានការទិញដូរកីឡាកររយៈពេល២ឆ្នាំ ក្រោយពីរកឃើញថាពួកគេបាននាំយកកីឡាករក្រោមអាយុ១៨ឆ្នាំខុសលក្ខខណ្ឌរហូតដល់២៩នាក់។
ត្បិតតែជាប់បម្រាមយ៉ាងនេះមែន ប៉ុន្តែលោក Zidane នៅតែចាប់អារម្មណ៍ក្នុងការទៅដឹកនាំក្រុមនេះដដែល ដើម្បីជំនួសតំណែងលោក Sarri អ្នកចាត់ការបច្ចុប្បន្នដែលកំពុងរងសម្ពាធខ្លាំងក្រោយដឹកនាំក្រុមមិនល្អ។ ការចាប់អារម្មណ៍ពីសំណាក់អតីតអ្នកចាត់ការ Real Madrid នេះដែរ គឺក្រោយពីក្លឹប Chelsea បានសន្យាផ្ដល់ប្រាក់២០០លានផោនដើម្បីទិញដូរកីឡាករនៅពេល Zidane ចូលខ្លួនមកដឹកនាំ។
មួយវិញទៀត ខាងក្លឹប Chelsea ក៏កំពុងដាក់លិខិតតវ៉ាមួយផងដែរ ដើម្បីឱ្យពួកគេមានឱកាសបានទិញកីឡាករចំណូលថ្មីបាននារដូវក្ដៅខាងមុខ មុនពេលការពិន័យចូលជាធរមាន៕ប្រភព៖ Dailymail