Klopp ​ជឿ​ថា ​នេះ​ជា​ពេល​ល្អ​សម្រាប់ Liverpool ​សំពង Man Utd ​ហើយ​

លោក Jurgen Klopp ​បញ្ជាក់​ថា​នេះ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​ក្រុម Liverpool ​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម Manchester United ​នៅ​ទឹក​ដី Old Trafford ​។

Liverpool ​លេង​នៅ​ទឹក​ដី Old Trafford ​ឈ្នះ​បាន​តែ​៥​ដង​ប៉ុណ្ណោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក។ កត្តា​ធ្វើ​មិន​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​លោក Klopp ​ចង់​កែប្រែ​ប្រវត្តិ​សាស្ត្រ​ថ្មី ​យក​ឈ្នះ​ក្រុម​របស់​លោក Solskjaer ​ឱ្យ​បាន​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។ ស្រប​ពេល​ដែល​ក្រុម​ម្ចាស់​ផ្ទះ​វិញ ​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដណ្ដើម​យក​ជ័យជម្នះ​នេះ។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​បន្ដ​ទៀត​ថា​៖ “នេះ​ជា​ការ​ប្រកួត​មួយ​ដែល​គ្រប់​គ្នា​ចង់​ឃើញ។ វា​ជា​ការ​ប្រកួត​មួយ​ដែល​មាន​សម្ពាធ​ខ្លាំង​ណាស់​សម្រាប់​កីឡាករ​ទាំង​សង​ខាង។ ប្រសិន​បើ​យើង​ចាញ់​ការ​ប្រកួត ​វា​មិន​មែន​ជា​ការ​ចាញ់​ធម្មតា​នោះ​ទេ គឺ​យើង​នឹង​មាន​ពិន្ទុ​ស្មើ​ជាមួយ Man City ​ថែម​ទៀត។ នេះ​ជា​រឿង​អាក្រក់​មួយ​ដែល​អាច​កើត​មាន​ឡើង​បាន”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT