លោក Park Hang-seo ជាគ្រូបង្វឹកដែលទទួលបានជោគជ័យខ្លាំងមែន ក្នុងការដឹកនាំក្រុមជម្រើសជាតិវៀតណាម ទាំងក្រុមធំ និងក្រុមយុវជន។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងនេះ នៅឆ្នាំ២០១៨ជួយឱ្យក្រុមវៀតណាមឈ្នះពានរង្វាន់ AFF Suzuki Cup 2018 និងនាំក្រុមយុវជនវៀតណាមលេងពានរង្វាន់នៅ AFC ទទួលបានផលល្អផងដែរ។ យ៉ាងណាមិញ ត្បិតតែជោគជ័យគ្រប់កម្រិតយ៉ាងនេះមែន ប៉ុន្តែលោក Park មានបំណងដឹកនាំក្រុមតែ១ប៉ុណ្ណោះនាឆ្នាំ២០១៩នេះ។
លោក បានបញ្ជាក់ដូច្នេះថា៖ “ខ្ញុំចង់ដឹកនាំក្រុមតែ១ក្រុមប៉ុណ្ណោះនៅឆ្នាំនេះ។ បើខ្ញុំដឹកនាំក្រុមធំ ខ្ញុំនឹងត្រៀមដើម្បី 2022 FIFA World Cup វគ្គជម្រុះ។ បើខ្ញុំដឹកនាំក្រុមយុវជន U23 ខ្ញុំនឹងផ្ដោតទៅលើការប្រកួត 2021 Southeast Asian Games”។ ត្រលប់ទៅពេលចុះកុងត្រាវិញ គ្រូបង្វឹកវ័យ៦០ឆ្នាំនេះ បានចុះកុងត្រាដឹកនាំក្រុមវៀតណាម ទាំង២ឈុតតែម្ដងក្នុងលិខិតកុងត្រា។
ខាងសហព័ន្ធបាល់ទាត់វៀតណាម បាននិយាយចំពោះបញ្ហាខាងលើថា ពួកគេនឹងជួបលោក Park ដើម្បីរកដំណោះស្រាយមួយយ៉ាងសមស្រប៕ប្រភព៖ Foxsportsasia