នេះពិតជាទិដ្ឋភាពមួយដែលមើលទៅអស្ចារ្យខ្លាំងមែនទែន គ្រាអ្នកគាំទ្ររបស់ម្ចាស់ផ្ទះ Zenit បានមកឈរនៅតាមបណ្ដោយផ្លូវ ហើយនាំគ្នាកាន់ដុំភ្លើងដើម្បីលើកកម្លាំងចិត្តក្នុងការប្រកួតតែម្ដង។
ជាលទ្ធផលក្រុម Zenit ពិតជាអាចឡើងទៅវគ្គបន្ដបានមែន។ ពួកគេបានយកឈ្នះក្រុម Fenerbahce ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Europa League ជើងទី២នេះ ខណៈដែលជើងទី១កន្លងទៅចាញ់ ១-០។ សរុបទាំងពីរជើង ក្រុម Zenit បានយកឈ្នះក្នុងលទ្ធផល ៣-២ លើក្រុម Fenerbahce ឡើងវគ្គ១៦ក្រុមចុងក្រោយតែម្ដង។
Zenit St Petersburg ជាក្រុមរបស់ប្រទេសរុស្ស៊ី បង្កើតឡើងតាំងពីឆ្នាំ១៩២៥មកម្ល៉េះ។ ពួកគេមានអ្នកគាំទ្រអស្ចារ្យ ដែលតែងតែលើកទឹកចិត្ត៕ប្រភព៖ Foxsports.
This is amazing. Zenit fans welcoming their team on the way to the stadium 😮 pic.twitter.com/C23YkjL8CC
— Fint (@FintanC84) February 21, 2019