ខ្សែបម្រើ Bernardo Silva បញ្ជាក់ថាសមាជិកក្រុម Manchester City ទាំងអស់ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីយកពានរង្វាន់ League Cup នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
ក្រុម Man City នឹងត្រូវតតាំងជាមួយក្រុម Chelsea នាពានរង្វាន់ League Cup នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ក្នុងវគ្គផ្ដាច់ព្រ័ត្រនាកីឡដ្ឋាន Wembley។ ការប្រកួតនេះដែរ ខាងក្រុម Man City កីឡាករ Silva បង្ហើបថាពួកគេកំពុងសម្រុកហ្វឹកហាត់ជាខ្លាំង ដើម្បីជ័យជម្នះ។ បើទោះជាទើបតែឈ្នះ Chelsea បាន៦-០ នៅលីគ Premier League មែន ប៉ុន្តែការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ គឺមិនអាចមើលស្រាលក្រុមណាបាននោះទេ។
កីឡាករជម្រើសជាតិព័រទុយហ្គាល់បាននិយាយទៀតថា៖ “នេះជាគោលដៅធំរបស់យើង គឺមិនត្រឹមតែឈ្នះម្ដងនោះទេ គឺរក្សាការពារឈ្នះរហូតតែម្ដង។ យើងដឹងថាដៃគូរបស់យើងជាក្រុមខ្លាំងមួយ ហើយវានឹងមិនមែនជារឿងងាយស្រួលឡើយក្នុងការឈ្នះពួកគេ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយកពានរង្វាន់នេះ”៕ប្រភព៖ Dailymail