អ្នកលេងគុនខ្មែរ៣រូបមាន ពេជ្រ ម្ទេសខ្មាំង ខុន ស៊ីចាន់ ជាមួយ គង់ សំបូរ នឹងបង្ហាញខ្លួននៅលើសង្វៀនធំៗក្រៅប្រទេសនាល្ងាច ថ្ងៃទី២២ ខែកុម្ភៈនេះ។
អ្នកលេងកណ្ដាប់ដៃ ពេជ្រ ម្ទេសខ្មាំង នឹងត្រូវតទល់ជាមួយអ្នកលេងក្បាច់គុន Nguyen Tran Duy Nhat របស់ប្រទេសវៀតណាមក្នុងកម្មវិធី WLC ដែលការប្រកួតនឹងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាចតទៅនៅទឹកដីមីយ៉ាន់ម៉ា។
ចំណែកឯជើងឯកក្នុងកម្មវិធី Khmer Warrior Challenge (KWC) ប្រភេទទម្ងន់៥៦.៧គក ខុន ស៊ីចាន់ នឹងប៉ះជើងខ្លាំងឥណ្ឌូនេស៊ី Rudy Agustian ជាមួយ គង់ សំបូរ ដែលនឹងតទល់ជើងខ្លាំង ចិន Zhang Chenglong នៅ ONE Championship នាប្រទេសសិង្ហបុរី។