អ្នក​គាំទ្រ Zenit ​អម​ដំណើរ​កីឡាករ​ខ្លួន ​ជាមួយ​ភ្លើង​ក្រហម​ពេញ​ផ្លូវ​

ខ្សែ​ការពារ Marcelo ​របស់​ក្រុម Lyon ​សរសើរ​កីឡាករ Mbappe ​របស់ PSG ​ថា​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់ ​ហើយ​មិន​យូរ​ទៀត​ទេ​រូបគេ​នឹង​ក្លាយ​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​នៅ​លើ​លោក​នេះ។

Marcelo ​ធ្វើ​បាន​ល្អ​កាល​ប៉ះ​ក្រុម Barcelona ​។ ដោយ​រូបគេ​ជា​អ្នក​បិទ Messi ​មិន​ឱ្យ​ស្វែង​រក​គ្រាប់​បាល់ ​និង​រក្សា​លទ្ធផល​ស្មើ​គ្នា ០-០ ​នៅ​គ្រា​នោះ។ រនាំង​ដ៏​សំខាន់​របស់​ក្រុម Lyon ​ខាង​លើ​នេះ​បាន​និយាយ​ដូច្នេះ​ថា​៖ “Messi ​លេង​មិន​ល្អ​ឡើយ​កាល​ពី​ប៉ះ​ជាមួយ​យើង។ ខ្ញុំ​បាន​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ​ជា​ច្រើន។ ជាក់​ស្ដែង Mbappe ​នា​រដូវ​កាល​នេះ ​គាត់​បាន​ផ្ដល់​ការ​លំបាក​ដល់​ខ្ញុំ​ច្រើន។ ល្បឿន ​ជំហរ ​និង​ការ​សម្រេច​ទី​របស់​គាត់​ពិត​ជា​ល្អ។ ​គាត់​ពិត​ជា​ធ្វើ​ឱ្យ​ខ្សែ​ការពារ​ពិបាក​បិទ​ណាស់”។

ទន្ទឹម​គ្នា​នេះ​ដែរ ​កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​បន្ដ​ថា​មិន​យូរ​ទៀត​ទេ Mbappe ​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ រូបគេ​នៅ​សល់​ពេល​ច្រើន​ទៀត​សម្រាប់​អភិវឌ្ឍ​ខ្លួន​បន្ដ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT