Emery ​សរសើរ Ozil ​ក្រោយ​ជួយ Arsenal ​ឡើង​វគ្គ​១៦​ក្រុម Europa League ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​វាយ​បក​យក​ឈ្នះ BATE ៣-០ ​វិញ​នៅ​ជើង​ទី​២ ​ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម ក្រោយ​ពី​ចាញ់ ១-០ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ។

ក្នុង​ការ​ប្រកួត​នោះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​លោក Emery ​បាន​ដាក់​ខ្សែ​បម្រើ​ប្រយុទ្ធ Mesut Ozil ​ឱ្យ​ចូល​លេង​ក្នុង​ទីលាន​វិញ​ហើយ ​ក្រោយ​ពី​មិន​ប្រើ​ប្រាស់​រូបគេ​ជា​ច្រើន​ប្រកួត​កន្លង​មក។ ក្នុង​ការ​លេង​នោះ​ដែរ កីឡាករ​ពាក់​អាវ​លេខ​១០​នេះ ​បាន​ជួយ​ក្រុម​ច្រើន​នៅ​តំបន់​ប្រយុទ្ធ​និង​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ចាត់ការ​ថែម​ទៀត។

លោក Emery ​ដែល​ធ្លាប់​និយាយ​ថា Ozil ​មិន​មែន​ជា​កីឡាករ​លោក​ចង់​ប្រើ​នោះ ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​យប់មិញ​ថា​៖ “ថ្ងៃ​នេះ ​គាត់​បាន​បង្ហាញ​អ្វី​ដែល​គាត់​ចង់​ហើយ។ ប្រសិន​បើ​គាត់​អាច​លេង​បាន​ដូច្នេះ ​យើង​នឹង​លេង​ប្រកួត​ច្រើន​ទៀត​ដែល​មាន​គាត់​ចូលរួម។ គាត់​នឹង​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង ​បើ​គាត់​ប្រឹង​ប្រែង​បន្ដ​ទៀត”៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT