ភ្នំពេញក្រោន ប្រកាសចែកផ្លូវជាមួយ ស្រាំង ទិត្យឈី ដោយមិនប្រកាសមូលហេតុ

ក្លិបជើងឯកលីគកំពូលកម្ពុជា៦សម័យ ភ្នំពេញក្រោន បានឈានដល់ការចែកផ្លូវគ្នាជាមួយចខ្សែការពារ ស្រាំង ទិត្យឈី បន្ទាប់ពីរួមរស់ជាមួយគ្នាជាង៧ឆ្នាំ តាំងពីយុវជនថ្នាល មកដល់ក្រុមធំ។

ភាគីទាំង២បានលើកឡើងថា ដោយសារកិច្ចព្រមព្រៀង ទាំងកីឡាករនិងក្លិបយល់ព្រមឲ្យគេដើរចេញ ប៉ុន្តែមិនប្រកាសហេតុផលចំពោះការសម្រេចចិត្តដ៏អាថ៌កំបាំងនេះឡើយ។

ទិត្យឈី បានសរសេរអគុណក្លិបនៅលើបណ្តាញសង្គមដែលបានជ្រោមជ្រែងគេមកដល់បច្ចុប្បន្ន ខណៈភ្នំពេញក្រោនបានជូនពរគេឲ្យជោគជ័យក្នុងអាជីព។

នៅពុំទាន់ដឹងថា ទិត្យឈី បន្តទៅប្រកបអាជីពនៅក្លិបណាមួយឡើយ ប៉ុន្តែប្រភពមួយថាគេបង្ហាញខ្លួនជាមួយក្លិបគូប្រជែងបឹងកេត។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT