ក្បាច់កាន់អាតូចតូច របស់អ្នកចាត់ការ Diego Simeone កំពុងល្បីនៅលើបណ្ដាញសង្គម ក្រោយពីលោកបានអបអរអំឡុងពេលកូនក្រុមរកគ្រាប់បាល់ជ័យជម្នះលើ Juventus ២-០ កាលពីយប់មិញ។
Ateltico Madrid ពិតជាធ្វើបានល្អមែនសម្រាប់ការប្រកួតយប់មិញ ដោយអាចយកឈ្នះដល់ទៅ ២-០ លើក្រុមខ្លាំង Juventus បាន។ លទ្ធផល២គ្រាប់ចំណេញនេះ នឹងធ្វើឱ្យក្រុមអេស្ប៉ាញនេះងាយស្រួលលេងនៅជើងទី២ដែលនឹងធ្វើឡើងនៅទឹកដីអ៊ីតាលីនោះ។
និយាយពីប្រកួតយប់មិញនេះដែរ មានរឿងមួយដែលអ្នកគាំទ្រកំពុងចាប់អារម្មណ៍ខ្លាំង គឺក្បាច់អបអរកូនក្រុមរកគ្រាប់បាល់បានរបស់លោក Simeone តែម្ដង។ អ្នកចាត់ការពូកែប្រើអារម្មណ៍នេះ បានអបអរដោយយកដៃទាំងពីរកាន់អាអូនតូចរបស់ខ្លួនគ្រវី ក្រោយពី Gimenez រកគ្រាប់បាល់ទី១បាន។
ការអបអរក្បាច់មួយនេះហើយ ត្រូវបានអ្នកគាំទ្រចាត់ទុកជាក្បាច់អបអរសាហាវជាងគេក្នុងប្រវត្តិសាស្ត្រតែម្ដង។ ខណៈដែលនេះគឺជាការអបអរធ្វើអីចឹងលើកទី២ហើយសម្រាប់លោក Simeone ដោយលើកទី១ ធ្លាប់ធ្វើកាលនៅជាកីឡាកររបស់ Lazio ៕ប្រភព៖ Foxsports