ក្រុម Manchester City បានវាយបកយកឈ្នះក្រុមអាល្លឺម៉ង់ Schalke ៣-២ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១ បានវិញ ក្រោយសល់គ្នាត្រឹមតែ១០នាក់ប៉ុណ្ណោះ។
ក្រោយពីចប់ការប្រកួតនៅយប់មិញ លោក Pep Guardiola បាននិយាយថាត្បិតតែនេះជាជ័យជម្នះមែន ប៉ុន្តែជារឿងពិតមួយមិនអាចប្រកែកបានគឺក្រុមរបស់លោកនៅមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការលេងប្រកួតធំអីចឹងទេ។ លោកមើលឃើញកូនក្រុមមានកំហុសច្រើន ដែលមិនគួរឱ្យកើតឡើង ជាក់ស្ដែងគឺការបាត់បាល់ងាយៗ និងមិនអាចគ្រប់គ្រងស្ថានការណ៍ប្រកួតបាន។
កត្ដានេះហើយ ទើបបានអ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានប្រាប់ទៅកូនក្រុមថា ជើងទី២មិនមែនជាការប្រកួតស្រួលឡើយ។ ប្រសិនបើមិនអាចរៀបចំក្រុមល្អទេ នោះ Man City នឹងបរាជ័យជាក់ជាមិនខានក្នុងដីខ្លួនដែលការប្រកួតនឹងត្រូវលេងនៅថ្ងៃទី ១៣ខែមីនាឆ្នាំ២០១៩៕ប្រភព៖ Dailymail