AT Madrid ​បំបាក់ Juventus ​២-០ ​សង្ឃឹម​ឡើង​ទៅ​វគ្គ​កាន់​តែ​ខ្លាំង​

ក្រុម Atletico Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Juventus ​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​។

ការ​ប្រកួត​ដែល​ជក់​ចិត្ត​ជាង​គេ​នៅ​យប់មិញ​នេះ ​ក្រុម​ម្ចាស់​ផ្ទះ Atletico Madrid ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​មែនទែន គ្រា​ដែល​ពួកគេ​អាច​យក​ឈ្នះ​ក្រុម Juventus ​បាន​ដល់​ទៅ​២-០ ​នេះ។ ២​គ្រាប់​នៅ​​ក្នុង​ការ​ប្រកួត​នេះ​ធ្វើ​បាន​សម្រេច​ដោយ​Gimenez ​នៅ​នាទី​៧៨ ​និង​១​គ្រាប់​ទៀត​របស់ Godin ​នៅ​នាទី​៨៣។ ដោយ​ឡែក​ខាង​ក្រុម Juventus ​វិញ ​ព្យាយាម​វាយ​សម្រុក​ច្រើន​ដែរ តែ​មិន​អាច​សម្រេច​បាន​ឡើយ។

លោក Diego Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​ចាត់​ទុក​ជ័យជម្នះ​នេះ​ ជា​កត្តា​រុញ​ច្រាន​ឱ្យ​ក្រុម​កាន់​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត​សម្រាប់​ការ​ប្រកួត​ជើង​ទី​២។ លោក​ដឹង​ថា​លេង​នៅ​អ៊ីតាលី​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ប៉ុន្តែ​មាន​២​គ្រាប់​ក្នុង​ដៃ គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម។ Juventus ​នឹង​ប៉ះ AT Madrid ​ជើង​ទី​២​នៅ​ថ្ងៃ​ទី​១២​ខែ​មីនា​ឆ្នាំ​២០១៩​ខាង​មុខ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT