Man City ​សល់​គ្នា​១០​នាក់ ប៉ុន្តែ​អាច​វាយ​បក​ឈ្នះ Schalke ​បាន​វិញ​ទៀត​

ក្រុម​ Manchester City ​ពិត​ជា​ខ្លាំង​មែន ដោយ​សល់​ត្រឹម​គ្នា​១០​នាក់​ប៉ុន្តែ​អាច​វាយ​បក​យក​ឈ្នះ​លើ​ក្រុម Schalke ​បាន​វិញ​ក្នុង​លទ្ធផល ៣-២ ​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

Sergio Aguero ​ជា​អ្នក​នាំ​មុខ​ឱ្យ​ក្រុម Man City ​មុន ​នៅ​ត្រឹម​នាទី​១៨ ​ក្រោយ​ពី​ទទួល​បាន​បាល់​ពី David Silva ​។ ​យ៉ាងណាមិញ ​នៅ​នាទី​៣៨ ​Bentaleb ​ក៏​រក​បាន​គ្រាប់​បាល់​ស្មើ​វិញ ​ដែល​កើត​ចេញ​ពី​បាល់​ប៉េណាល់ទី។ ​មុន​នឹង​ចប់​ការ​ប្រកួត​វគ្គ​ទី​១ ​កីឡាករ​ដដែល​នេះ​របស់​ក្រុម Schalke ​ក៏​ទទួល​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ទៀត​នាំ​មុខ​ក្រុម Man City ​។

មិន​ត្រឹម​តែ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​ទេ ​ក្រុម Man City ​នៅ​នាទី​៦៨​ក៏​មាន​កីឡាករ​ទទួល​បាន​កាត​ក្រហម​ផង​ដែរ​គឺ​ខ្សែ​ការពារ Otamendi ។ នៅ​សល់​គ្នា​ត្រឹម​១០​នាក់​មែន ​ប៉ុន្តែ​ក្រុម​របស់​លោក Pep ​មិន​បោះ​បង់​ការ​វាយ​លុក​នោះ​ទេ ​ជាក់ស្ដែង​នៅ​នាទី​៨៥ ​ខ្សែ​ប្រយុទ្ធ Sane ​ក៏​រក​គ្រាប់​បាល់​បាន​ស្មើ​១​គ្រាប់​វិញ​ផង​ដែរ។ ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ Sterling ​ក៏​ថែម​បាន​១​គ្រាប់​ទៀត​ឱ្យ Man City ​យក​ឈ្នះ​លើ​ក្រុម Schalke ​ក្នុង​លទ្ធផល ៣-២ ​តែ​ម្ដង។

​ក្រុម​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ប៉ះ​គ្នា​ម្ដង​ទៀត​ជើង​ទី​២ ​នៅ​ថ្ងៃ​ទី​១៣​ខែ​មីនា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT