ខ្សែបម្រើ Semi Khedira នឹងមិនអាចចូលលេងឱ្យក្រុម Juventus បានឡើយនៅរាត្រីនេះទល់ក្រុម Atletico Madrid ក្នុងពានរង្វាន់ Champions League ដោយសារតែរូបគេមានបញ្ហាបេះដូង។
អតីតកីឡាករ Real Madrid ត្រូវបានក្រុមគ្រូពេទ្យរកឃើញថារូបគេមានចង្វាក់បេះដូងដើរញាប់ខុសពីធម្មតាដែលធ្វើឱ្យក្រុមគ្រូពេទ្យត្រូវតាមដាននិងពិនិត្យឱ្យបានម៉ត់ចត់សិន។ អ្វីដែលច្បាស់នៅពេលនេះ គឺរូបគេនឹងអវត្តមានក្នុងការប្រកួតទល់ក្រុម AT Madrid ហើយនៅរាត្រីនេះ។ Khedira វ័យ៣១ឆ្នាំលេងបានតែ១៥ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ឱ្យក្រុម Juventus ។ អវត្តមានរបស់គេ គឺដោយសារតែញាំញីដោយរបួស។

ការរកឃើញថាបេះដូងដើរលឿនខុសធម្មតានេះ ទើបតែភ្លាមៗប៉ុណ្ណោះមុនហោះទៅទីក្រុង Madrid ។ ខណៈដែលការហ្វឹកហាត់កាលពីថ្ងៃចន្ទ និងអង្គារ គឺរូបគេមានសភាពធម្មតាទេ។ ក្រុម Juventus ប៉ះ AT Madrid នេះនឹងលេងនៅម៉ោង៣រំលងអាធ្រាត្រ៕ប្រភព៖ Bbc