ក្រុមបាល់ទាត់ Liverpool លេងបានត្រឹមស្មើជាមួយក្រុម Bayern Munich ប៉ុណ្ណោះក្នុងការប្រកួត UEFA Champions League កាលពីយប់មិញនេះ។
លទ្ធផលស្មើនេះដែរ គេសង្កេតឃើញថាម្ចាស់ផ្ទះហង្សក្រហមមានឱកាសច្រើនដែរ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់ក្រុមយក្សអាល្លឺម៉ង់បាន។ ក្នុងនោះដែរ លោក Jurgen Klopp បានហៅការប្រកួតនេះថាជាការប្រកួតមួយដែលក្រុមទាំងមូលនិងអ្នកគាំទ្រមិនចង់បាននោះទេ។
អ្នកចាត់ការអាល្លឺម៉ង់បានបន្ថែមទៀតថា៖ “បញ្ហាមិនឈ្នះនេះ មិនមែនមកពីនរណាឡើយ គឺកីឡាកររបស់យើងមិនអាចក្ដាប់ឱកាសបាន។ យើងបានបង្ហាញថាយើងល្អ ហើយ Bayern Munich វិញ មានចំណុចខ្វះខាតច្រើន ប៉ុន្តែយើងបែរជាមិនមានសំណាងរកគ្រាប់បាល់បានទៅវិញ។ ប្រសិនបើយើងឈ្នះ ១-០ តើវាមានអ្វីកើតឡើង? គ្មានទេ ប៉ុន្តែវានឹងល្អសម្រាប់យើងនៅជើងទី២។ លទ្ធផលស្មើ ០-០ នេះក៏ល្អដែរ ព្រោះមិនមានគ្រាប់បាល់ខាតសម្រាប់យើង”។
ក្រុមទាំងពីរខាងលើនេះនឹងកាត់សេចក្ដីរកក្រុមឡើងនៅជើងទី២ ថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩ខាងមុខនេះ នៅទឹកដីអាល្លឺម៉ង់ម្ដង៕ប្រភព៖ Dailymail