ក្រុម Liverpool នឹងបើកទ្វាកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Bayern Munich ក្នុងពានរង្វាន់ UEFA Champions League ជើងទី១ នៅម៉ោង៣រំលងអាធ្រាត្រនេះហើយ។លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយមុនការប្រកួតនេះថា៖ “នេះជាការប្រកួតមួយដែលខ្ញុំពេញចិត្តនឹងចូលរួមណាស់ ហើយប្រសិនបើខ្ញុំមិនមែនជាអ្នកចាត់ការ ក៏ខ្ញុំនឹងទិញសំបុត្រចូលមើលដែរ។ វាជាការប្រកួតរវាងក្រុមខ្លាំងនិងក្រុមដែលពោរពេញដោយបទពិសោធ។ លេងនៅដីយើង អ្នកគាំទ្រនឹងផ្ដល់កម្លាំងចិត្តដល់យើងពី១០០%ទៅដល់១៤០%”។ដោយឡែកសម្រាប់លោក Niko Kovac អ្នកចាត់ការក្រុម Bayern Munich វិញ បាននិយាយដែរថា៖ “ពេលកីឡាករដើរចូលទីលាននេះ គឺពិតជាអស្ចារ្យណាស់។ យើងនឹងប៉ះក្រុមខ្លាំងមួយ ហើយការត្រៀមខ្លួនត្រឹម១០០%គឺមិនគ្រប់គ្រាន់ទេ។ ប្រសិនបើ Liverpool ផ្ដល់១៤០% នោះយើងត្រូវការរហូតដល់១៥០%។ ខ្ញុំមិនអាចស្រមៃបានទេថា ការប្រកួតនេះនឹងមិនមានគ្រាប់បាល់នោះ”។សម្រាប់កីឡាកររបួសវិញនៅរាត្រីនេះ ខាងក្រុម Liverpool នឹងអវត្តមាន Van Dijk ជាប់កាត Gomez របួសជើង Chamberlain ជង្គង់។ សម្រាប់កីឡាករមិនទាន់ច្បាស់ថាបានលេងឬអត់មាន Firmino មានជំងឺ Lovren សរសៃពួរ Shaqiri ពោះ។ សម្រាប់ខាងក្រុម Bayern វិញនឹងអវត្តមាន Robben សាច់ដុំ Muller ជាប់កាត Boeteng ឈឺ និង Tolisso ជង្គង់។ជម្រើស១១នាក់ដំបូងវិញ ខាងក្រុម Liverpool អាចនឹងដាក់៖ Alisson; Alexander-Arnold, Fabinho, Matip, Robertson; Henderson, Milner, Wijnaldum; Salah, Firmino, Mané។ ខាង Bayern Munich វិញ អាចនឹងដាក់៖ Neuer; Kimmich, Süle, Hummels, Alaba; Goretzka, Thiago; Gnabry, James, Coman; Lewandowski ៕ប្រភព៖ Whoscored