​ប្រធាន​ក្រុម Liverpool ​ថា​ចង់​ឈ្នះ​ទាំង Champions League ​និង Premier League

Jordan Henderson ​ប្រធាន​ក្រុម Liverpool ​ថា​ក្រុម​ទាំង​មូល​ចង់​ឈ្នះ​ទាំង​ពាន​រង្វាន់ UEFA Champions League ​និង Premier League ​រួម​គ្នា​តែ​ម្ដង​នា​រដូវ​កាល​នេះ។នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្រុម Liverpool ​នឹង​បើក​ទ្វា​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Bayern Munich ​ហើយ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១។ នេះ​ជា​ការ​ប្រកួត​ធំ​មួយ​សម្រាប់​ក្រុម​ទាំង​ពីរ ​ត្បិត​អី​ពួកគេ​សុទ្ធ​តែ​ជា​ក្រុម​គីឡូ​ធ្ងន់​ដូច​គ្នា​។ ទន្ទឹម​គ្នា​នេះ​ដែរ ​Henderson ​ដែល​ជា​ប្រធាន​ក្រុម​ហង្ស​ក្រហម ​ចាត់​ទុក​សមត្ថភាព​ក្រុម​ខ្លួន​បច្ចុប្បន្ន​នេះ​គឺ​ល្មម​សម្រាប់​យក​ឈ្នះ​លើ Bayern Munich ​បាន​ហើយ។

“យើង​លេង​ពី​១​ប្រកួត​ទៅ​១​ប្រកួត ​ហើយ Bayern ​នេះ​គឺ​ជា​ប្រកួត​ធំ​បំផុត​សម្រាប់​រដូវ​កាល​នេះ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​លេង​ឱ្យ​ល្អ​បំផុត ​ហើយ​វា​មិន​មែន​សម្រាប់​តែ​ពាន​នេះ​១​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​យក​ទាំង​ពីរ​តែ​ម្ដង។ សង្ឃឹម​ថា​នៅ​ចប់​រដូវ​កាល ​យើង​នឹង​បាន​យ៉ាង​តិច​១​ពាន​រង្វាន់​នេះ​ទៅ​ចុះ”។ សម្ដី Jordan Henderson៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT