Pogba៖ ​យើង​ជា Man Utd ​យើង​ត្រូវ​​តែ​ឈ្នះ​ពាន​ខ្លះ

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​ក្រុម Chelsea ​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​ជុំ​ទី​៥​កាល​ពី​យប់មិញ​នេះ។នៅ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ទម្រង់​លេង​របស់​ខ្សែ​បម្រើ Paul Pogba ​លេចធ្លោ​ជាង​គេ​តែ​ម្ដង ​ដោយ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម Herrera ​ស៊ុត​ចូល​១​គ្រាប់ ​និង​ខ្លួន​ឯង​ស៊ុត​បាន​១​គ្រាប់​ថែម​ទៀត។ ២​គ្រាប់​នេះ​គឺ​ល្មម​គ្រប់​គ្រាន់​សម្រាប់​ក្រុម​បិសាច​ក្រហម ​ដើម្បី​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​នា​ពាន​រង្វាន់ FA Cup ​នេះ ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម ​Wolves ។

ឆ្លៀត​ក្នុង​ឱកាស​ជួយ​ក្រុម​ឈ្នះ​ការ​ប្រកួត​សំខាន់​នេះ​ដែរ ​ខ្សែ​បម្រើ Pogba ​បាន​និយាយ​ថា​៖ “អ្នក​ចាត់ការ​របស់​យើង Ole ​តែងតែ​ប្រាប់​យើង​ជា​និច្ច​ថា ​ក្រុម​នេះ​គឺ Manchester United ​ដែល​ត្រូវ​តែ​ឈ្នះ​ពាន​រង្វាន់​ឱ្យ​បាន។ គាត់​តែងតែ​ជឿ​ជាក់​លើ​យើង ​ហើយ​យើង​ជឿ​ជាក់​លើ​គាត់ ​និង​ទៅ​ជាមួយ​គ្នា។ យើង​មិន​ដឹង​ពី​អនាគត​ថា​នឹង​ឈ្នះ​ពាន​នេះ​ឬ​អត់​ទេ ប៉ុន្តែ​យើង​កំពុង​តែ​ទៅ​ដើម្បី​វា”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT