ការឈានមកដល់វគ្គ ១៦ ក្រុមនៅ Champions League សុទ្ធសឹងតែប្រមូលផ្តុំដោយក្រុមមានភាពប្រកួតប្រជែងខ្ពស់។ យ៉ាងណាមិញសម្រាប់ Barcelona រំពឹងនឹងអាចយកឈ្នះ Lyon ក្នុងភាគរយខ្ពស់បំផុត បើមើលតាមស្ថិតិប្រកួតក្នុងដីរបស់ក្រុមបារាំងនាពេលកន្លងមក។
ជំនួប Champions League ៦ លើកនៅកីឡដ្ឋានថ្មី Lyon Olympic Stadium របស់ក្រុមដែលកំពុងឈរចំណាត់ថ្នាក់ទីបីក្នុងតារាង Ligue 1 គឺធ្លាប់យកឈ្នះតែម្តងគត់ ខណៈស្មើ ៤ និងចាញ់មួយនៅមុខអ្នកគាំទ្រក្នុងដី។ ត្រង់ចំណុចនេះសម្រាប់ប្រកួតស្វាគមន៍ Barcelona នាព្រឹកថ្ងៃពុធ អាចនឹងធ្វើឲ្យម្ចាស់ផ្ទះទទួលសម្ពាធខ្លាំងមុនត្រូវជួបគ្នានាជើងទី ២។
ដោយកន្លងទៅអំឡុងពេលតតាំងក្នុងវគ្គចែកពូល Lyon ស្មើទាំង ៣ ប្រកួតក្នុងដី ដោយលទ្ធផល ២-២ ទាំងអស់អំឡុងពេលប៉ះ Man City, Hoffenheim និង Shaktar Donetsk។ មិនខុសពីរដូវកាល ២០១៦/១៧ ក្លឹបនេះក៏រងលទ្ធផលស្មើ ០-០ ទល់ Sevilla, ចាញ់ ១-០ ទល់ Juventus និងអាចយកឈ្នះក្រុមខ្សោយ Dinamo លទ្ធផល ៣-០។ ប្រភព: Sport-English