ក្លិបជើងឯកលីគកំពូលកម្ពុជា៦សម័យភ្នំពេញក្រោន បានឈានដល់កិច្ចព្រមព្រៀងផ្លូវការក្នុងការនាំយកខ្សែការពារ រៀម ស៊ឹង ពីក្លិបគិរីវង់សុខសែនជ័យ ដើម្បីត្រៀមលីគកំពូលកម្ពុជារដូវកាល២០១៩ ដែលនឹងចូលមកដល់នាខែមីនាខាងមុខ។
រៀម ស៊ឹង មានកំណើតនៅខេត្តទឹកខ្មៅ (Cà Mau) ដែនដីកម្ពុជាក្រោម។ គេមានកម្ពស់ ១.៨៤ម៉ែត្រ ធ្លាប់ចូលរួមកម្រិតយុវជនជាមួយក្លឹប Ca Mau FC មុននឹងចូលលេងជាកីឡាករអាជីពជាមួយក្រុម Vinh Long FC, គិរីវង់សុខសែន,
Dong Thap FC, Hai Phong FC និងចុងក្រោយ Ho Chi Minh City FC ។
កាលពីជំនាន់លោក ប្រាក់ សុវណ្ណរ៉ា ដឹកនាំក្រុម Cambodia All Star គេក៏ត្រូវបានកោះហៅមកផងដែរ។