វិភាគ Chelsea ​ប៉ះ Man Utd ​នៅ​យប់​នេះ ​នរណា​មាន​ប្រៀប​ជាង​?

ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​ជុំ​ទី​៥ ​រវាង​ក្រុម Chelsea  ​និង Manchester United ​ឈាន​ចូល​មក​ដល់​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ​ហើយ។

នេះ​ជា​ការ​ប្រកួត​ធំ​មួយ​នៅ​អង់គ្លេស ​ត្បិត​តែ​វា​ជា​ការ​ប្រកួត Cup ​មែន ប៉ុន្តែ​ក្រុម​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ចង់​ឈ្នះ​ដូច​គ្នា ​ដើម្បី​មាន​ឱកាស​លើក​ពាន​រង្វាន់​នេះ។ បើ​មើល​ទៅ​លើ​ស្ថិតិ​ប្រកួត​វិញ ​ក្រុម Chelsea ​ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ​កំពុង​ជួប​បញ្ហា​បរាជ័យ​ផ្ទួន​គ្នា ​ដូច្នេះ​ជ័យជម្នះ​នៅ​យប់​នេះ​ពិត​ជា​សំខាន់​ណាស់។ ដោយ​ឡែក​ក្រុម​បិសាច​ក្រហម​វិញ ​ក៏​ទើប​តែ​បរាជ័យ​មក​ពី Champions League ​ដូច​គ្នា ដូច្នេះ​ពួកគេ​ក៏​ចង់​បាន​លទ្ធផល​ដែរ​នៅ​រាត្រី​នេះ។

លោក Ole ​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​របស់​ក្រុម​ Man Utd ​បាន​និយាយ​ថា​៖ “យើង​របួស​កីឡាករ​២​នាក់ គឺ Anthony ​និង​ Jesse។ ដូច្នេះ​នេះ​ជា​ឱកាស​ល្អ​សម្រាប់ Sanchez ​និង Lukaku ​បង្ហាញ​សមត្ថភាព​។ ពួកគេ​សុទ្ធ​តែ​មាន​បច្ចេកទេស​ខ្ពស់​ដូច​គ្នា​ដើម្បី​ជួយ​ក្រុម​នៅ​រាត្រី​នេះ”។

សម្រាប់​លោក Gianfranco Zola ​គ្រូ​ជំនួយ​របស់​ក្រុម Chelsea ​វិញ ​បាន​និយាយ​ដែរ​ថា​៖ “យើង​ដឹង​ពី​បញ្ហា​ដែល​កំពុង​ជួប ​ហើយ​ខ្ញុំ​គិត​ថា​ប្រកួត​នេះ​យើង​ត្រូវ​តែ​ឈ្នះ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​វិញ។ យើង​ត្រូវ​តែ​រក​ចំណុច​ខ្វះខាត​ដើម្បី​បំពេញ​បន្ថែម”។

ចំពោះ​កីឡាករ​របួស​វិញ ​ខាង​ក្រុម​ម្ចាស់​ផ្ទះ Chelsea ​មិន​មាន​បញ្ហា​កីឡាករ​ណា​របួស​នោះ​ទេ ​ពោល​គឺ​ពេញ​ល្អ​តែ​ម្ដង ប៉ុន្តែ​ពួកគេ​ហាក់​ដូចជា​លេង​មិន​ទាន់​ត្រូវ​ជើង​គ្នា​ឡើយ។ ជា​ពិសេស​វត្តមាន​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Higuain ​តែ​ម្ដង។ ប៉ុន្តែ​សម្រាប់​ក្រុម Man Utd ​វិញ ​ក្រៅ​ពី​អវត្តមាន Lingard ​និង Martial ​ហើយ ពួកគេ​នឹង​អវត្តមាន​ខ្សែ​ការពារ​២​នាក់​ទៀត​គឺ  Antonio Valencia ​និង​ Matteo Darmian។

ប្រវត្តិ​ជួប​គ្នា​នៅ FA Cup

​គិត​ទាំង​យប់​នេះ​ទៀត ​ក្រុម​ទាំង​ពីរ​នេះ​ប៉ះ​គ្នា​បាន​១៤​ដង​ហើយ។ ខណៈ​ដែល​៤​ដង​ចុង​ក្រោយ​គឺ Chelsea ​ទម្លាក់ Man Utd ​បាន​ជា​និច្ច។ បើ​គិត​តែ​លេង​នៅ Stamford Bridge ​ប៉ះ​គ្នា​៥​ដង គឺ​ក្រុម Man Utd ​ចាញ់​៣​ដង​ទៅ​ហើយ។ បើ Chelsea ​ឈ្នះ​ទៀត​នៅ​យប់​នេះ គឺ​មាន​ន័យ​ថា​ពួកគេ​នឹង​ក្លាយ​ជា​ក្រុម​ដំបូង​ដែល​អាច​ទម្លាក់​ក្រុម Man Utd ​បាន​៥​ដង​ជាប់​គ្នា​ក្នុង​ការ​ជួប​គ្នា​នៅ FA Cup ​នេះ៕ប្រភព៖ Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT