Ramos ​ជាប់​កំណត់ត្រា​អ្នក​បាន​កាត​ក្រហម​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប

ខ្សែ​ការពារ​ Sergio Ramos ​បាន​ជាប់​កំណត់ត្រា​អ្នក​បាន​កាត​ក្រហម​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​ទាំង​៥​ក្នុង​ទ្វីប​អឺរ៉ុប ​ក្រោយ​ពី​ទទួល​បាន​កាត​១​ក្រហម​ទៀត​កាល​ពី​យប់មិញ​នេះ។

ក្រុម Real Madrid ​បាន​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ថ្វី​ជើង​ក្រុម Girona ​២-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ La Liga ។ ក្នុង​ការ​ប្រកួត​នោះ​ដែរ ប្រធាន​ក្រុម Ramos ​ក៏​ទទួល​បាន​កាត​ក្រហម​១​ទៀត​ដែរ ​នៅ​ចុង​ម៉ោង ​ដែល​១​កាត​នេះ​ទៀត​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ខ្លួន​ជា​កីឡាករ​បាន​កាត​ក្រហម​ច្រើន​ជាង​គេ​នៅ La Liga ​និង​ក្នុង​ទ្វីប​អឺរ៉ុប​ហើយ​។ គិត​ត្រឹម​បច្ចុប្បន្ន​នេះ Ramos ​បាន​កាត​សរុប​២៥​កាត​ក្រហម ​ដោយ​នៅ​អេស្ប៉ាញ​បាន​២០​កាត និង​៥​ទៀត​ក្នុង​ការ​ប្រកួត​ផ្សេង​ៗ។

កាល​ពី​ពេល​កន្លង​ទៅ  មាន​កីឡាករ​ម្នាក់​ឈ្មោះ​ថា Cyril Rool ធ្លាប់​បាន​កាត​ក្រហម​១៩ ​គ្រា​ដែល​លេង​នៅ​លីគ​របស់​បារាំង។ ខណៈ​ដែល Ramos ​វិញ​បាន​២០​នៅ​លីគ​កំពូល​អេស្ប៉ាញ​គឺ​ជា​កំណត់ត្រា​មួយ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់៕ប្រភព៖ Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT