ខ្សែប្រយុទ្ធ Alexis Sanchez បានបន្ទោសអ្នកចាត់ការបណ្ដោះអាសន្ន Ole Gunnar Solskjaer ចំពោះទម្រង់លេងមិនល្អរបស់ខ្លួននៅក្រុមបិសាចក្រហម Manchester United ។
ខ្សែប្រយុទ្ធឈីលីខាងលើលេងទល់ក្រុម PSG នៅពានរង្វាន់ UEFA Champions League កាលពីពេលកន្លងទៅ អន់មែនទែន ដោយប៉ះបាល់មិនបានល្អ និងស៊ុតមិនចេញសូម្បី១ជើងផង។ ការប្រកួតនេះ ក៏ត្រូវបានអ្នកគាំទ្ររិះគន់ចាស់ដៃផងដែរ ចំពោះការលេងមិនល្អរបស់កីឡាករមានតម្លៃពលកម្មខ្ពស់ជាងគេនេះ។
ចំពោះរឿងលេងមិនល្អនេះ Sanchez បាននិយាយថា៖ “យើងផ្លាស់ប្ដូរអ្នកចាត់ការថ្មី ហើយខ្ញុំទើបតែលេងបាន២ប្រកួតប៉ុណ្ណោះ។ ២ប្រកួតក្នុងចំណោម១០ប្រកួតដែលយើងលេង។ ខ្ញុំបានលេងតិចមែនទែន ដូច្នេះហើយទើបបានជាការលេងមិនស៊ីចង្វាក់គ្នានោះទេ។ អ្នកគ្រប់គ្នាបារម្ភចំពោះទម្រង់លេងរបស់ខ្ញុំ ហើយខ្ញុំក៏ដូចគ្នា។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ ហើយវានឹងត្រលប់មករកភាពល្អវិញឆាប់ៗនេះ”៕

during the Premier League match between Manchester United and Tottenham Hotspur at Old Trafford on August 27, 2018 in Manchester, United Kingdom.