មក​ដឹង​ការ​ព្យាករណ៍​របស់ Jose Mourinho ​នៅ World Cup ​នៅ​ឆ្នាំ​នេះ?

លោក Jose Mourinho ​ត្រូវ​បាន ​TV channel RT ​ជ្រើសរើស​ជា​អ្នក​ព្យាករណ៍​របស់​ខ្លួន ​ដោយ​លោក​នឹង​ទៅ​រុស្ស៊ី​រយៈ​ពេល​៤​ថ្ងៃ​ធ្វើ​ការងារ​នេះ ទទួល​បាន​តម្លៃ​ឈ្នួល​រហូត​ដល់​១,៧​លាន​ផោន​ឯ​ណោះ។

មុន​នឹង​ទៅ​នោះ​ដែរ ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​ក៏​បាន​ព្យាករណ៍​ចំពោះ​ក្រុម​ទាំង​៣២​សិន​ផង​ដែរ ​ដោយ​ក្នុង​នោះ ​លោក​បាន​គិត​ថា​អង់គ្លេស​នឹង​អាច​យក​ឈ្នះ​លើ​បែលហ្សិក។ ដោយ​ឡែក​ព័រទុយហ្គាល់ ​បាន​ត្រឹម​ឈរ​លេខ​២​ក្នុង​ពូល​ប៉ុណ្ណោះ ​មិន​អាច​ទៅ​រួច​ជាមួយ​អេស្ប៉ាញ​បាន​ឡើយ។

សរុប​ជា​រួម​ទៅ លោក Jose ​បាន​គិត​ថា ពូល A ​ក្រុម​ដែល​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​គឺ អ៊ុយរ៉ាហ្គាយ ​រុស្ស៊ី ​ពូល B ​មាន​អេស្ប៉ាញ ព័រទុយហ្គាល់ ពូល C ​មាន ​បារាំង ​អូស្ត្រាលី។ ពូល D ​មាន​អាហ្សង់ទីន ​នីហ្សេរីយ៉ា ពូល E ​មាន​ប្រេស៊ីល ​ស្វីស ​ពូល F ​មាន ​អាល្លឺម៉ង់ ​មិចសិកូ។ ពូល G ​មាន​អង់គ្លេស បែលហ្សិក ​និង​ពូល H ​មាន​សេណេហ្គាល់ ​និង​ប៉ូឡូញ។

អ្នក​ចាត់ការ​ល្បី​ឈ្មោះ​រូប​នេះ ​ព្យាករណ៍​ត្រឹម​វគ្គ​៣២​ក្រុម​នេះ​សិន​ប៉ុណ្ណោះ ខណៈ​ដែល​វគ្គ​បន្ដ​ទៀត លោក​នឹង​ធ្វើ​ការ​ព្យាករណ៍​ម្ដង​ទៀត​នៅ TV channel RT ​នា​ប្រទេស​រុស្ស៊ី៕ប្រភព៖ DailyMail

  • មក​ដឹង​ការ​ព្យាករណ៍​របស់ Jose Mourinho ​នៅ World Cup ​នៅ​ឆ្នាំ​នេះ?