ក្រុម Man City រកឃើញអ្នកដែលត្រូវទិញមកជំនួសតំណែងខ្សែបម្រើ Fernandinho ហើយគឺកីឡាករSaul Niguez របស់ក្រុម Atletico Madrid ។
Fernandinho វ័យ៣៣ឆ្នាំរាងជ្រេទៅហើយ ដូច្នេះទើបបានជាក្រុមរបស់លោក Pep ចាប់ផ្ដើមសម្លឹងមើលបេក្ខភាពណាម្នាក់ទៀតដើម្បីមកជំនួសតំណែងបម្រើការពារនេះ។ ក្នុងនោះ កីឡាករ Saul Niguez របស់ក្រុម AT Madrid គឺជាបេក្ខភាពទី១សម្រាប់ក្រុមនៅអង់គ្លេសនេះ ក្រោយពីពួកគេពិតមើលឃើញថាទម្រង់លេងរបស់គេ ពិតជាសក្ដិសមសម្រាប់ក្រុមទាំងជាខ្លាំង។
កីឡាករវ័យ២៤ឆ្នាំខាងលើនៅសល់កុងត្រា២ឆ្នាំទៀតនៅក្រុមអេស្ប៉ាញ។ ដូច្នេះប្រសិនបើ Man City ចង់បានរូបគេមករួមក្រុមនឹងត្រូវចំណាយច្រើនជាក់ជាមិនខាន។ កីឡាករសំខាន់របស់ក្រុមលោក Simeone នេះ ត្រូវបានគេដឹងថាមានតម្លៃទិញផ្ដាច់កុងត្រាដល់ទៅ១៣០លានផោនឯណោះ៕ប្រភព៖ Dailymail