មានដំណឹងជាច្រើនទាក់ទងទៅនឹងការបណ្ដេញលោក Sarri ចេញពីតំណែង ក្រោយពីលោកដឹកនាំក្រុមមិនបានល្អប៉ុន្មានប្រកួតមកនេះ។
ក្នុងនោះដែរ បេក្ខភាពដែលអ្នកគាំទ្រចង់ឃើញមកដឹកនាំក្រុមតោខៀវជាងគេនោះគឺលោក Zidane អតីតអ្នកចាត់ការក្រុម Real Madrid ។ មានដំណឹងពីអង់គ្លេសថា បុរសសញ្ជាតិបារាំងរូបនេះក៏ពិចារណាក្នុងការមកដឹកនាំក្រុម Chelsea នេះដែរ ប៉ុន្តែលោកមានលក្ខខណ្ឌ២ដែលតម្រូវឱ្យក្លឹបយល់ស្របសិន។
ទី១ លោក Zidane តម្រូវឱ្យក្លឹបធ្វើយ៉ាងណារក្សាខ្សែបម្រើប្រយុទ្ធ Eden Hazard ឱ្យបានសិន។ ទី២ គឺត្រូវផ្ដល់តួនាទីរើសកីឡាករដល់លោក និងឱ្យកញ្ចប់ប្រាក់២០០លានផោនដើម្បីទិញកីឡាករថ្មីចូលសម្រាប់ការដឹកនាំរបស់លោក។ លក្ខខណ្ឌទាំងពីរនេះហើយ នឹងធ្វើឱ្យការចរចាគ្នារវាងក្លឹបនិងអ្នកចាត់ការខាងលើពិបាកត្រូវគ្នាមិនខាន ត្បិតអីការចំណាយដល់២០០លានផោនដើម្បីទិញកីឡាករគឺពិបាកជាចំនួនច្រើនមែនទែន៕ប្រភព៖ Dailymail