Kevin Prince Boateng បានក្លាយជាជនរងគ្រោះមួយរូបផ្សេងទៀត ដែលត្រូវបានក្រុមចោរចូលលួចទ្រព្យសម្បត្តិនៅឯផ្ទះផ្ទាល់ខ្លួនស្ថិតនៅតំបន់ Sarria នៃខេត្ត Lugo ប្រទេសអេស្ប៉ាញ។
អំឡុងការប្រកួតទល់នឹងក្លឹប Real Valladolid កាលពីថ្ងៃសោរ៍ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំ ត្រូវបានសមត្ថកិច្ចប្រចាំតំបន់បញ្ជាក់ថាក្រុមចោរបានវ៉ៃបំបែកបង្អួច ហើយចូលប្រមូលយកគ្រឿងអលង្ការនិងនាឡិកាអស់ជាច្រើនគ្រឿង គិតជាសាច់ប្រាក់ខាតបង់ប្រមាណ ៤០០ ០០០ អឺរ៉ូ។
ទាំងដែលមិនសូវទទួលបានជោគជ័យលើទីលាន អតីតកីឡាករ Sassuolo រូបនេះក៏ក្លាយជាអ្នកបន្ទាប់ពីជនរងគ្រោះ Jordi Alba ដែលត្រលប់ទៅខែវិច្ឆិកា ក៏រងគ្រោះក្នុងករណីដូចគ្នា អំឡុងលោកលេងតទល់ក្លឹប Inter នៅទីក្រុង Milan ប្រទេសអ៊ីតាលី។
គ្រាកើតហេតុភរិយានិងកូនរបស់ Alba ក៏កំពុងនៅក្នុងផ្ទះ ហើយអ្វីដែលរសើបផ្ទះខ្លួនក៏ស្ថិតនៅតំបន់ស្រដៀងគ្នាទៅនឹង Boateng ស្របពេលក្រុមចោរក៏ប្រើវិធីសាស្ត្រតែមួយតាមរយៈការលួចចូលទៅតាមបង្អួចផងដែរនោះ។ ប្រភព: Sport-English