Real Madrid បានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Girona ក្នុងលទ្ធផល ២-១ រុញឲ្យខ្លួនត្រូវធ្លាក់មកតំណែងលេខ ៣ ដែលចាញ់ Atletico ចំនួនពីរពិន្ទុក្នុងក្របខ័ណ្ឌ LaLiga។ បិទជុំទី ២៤ បរាជ័យលើកទី ៧ កាន់តែបន្ថែមសម្ពាធដល់ក្រុមស្តេចសក្នុងការប្រជែងពាននារដូវកាល ២០១៨/១៩។
មួយគ្រាប់បើកឆាកតែតបញ្ចូលទីដោយ Casemiro បានត្រឹមបន្លាចក្រុមភ្ញៀវនៅតង់ទីមួយ លុះឈានចូលតង់ទីពីរក៏ត្រូវបានកីឡាករ Christhian Stuani ស៊ុតតាមស្មើដោយបាល់ពិន័យ ១១ ម៉ែត្រក្រោយ Sergio Ramos បង្កកំហុសនៅប្រអប់គ្រោះថ្នាក់។ មួយគ្រាប់បន្ថែមទៀតនៅនាទី ៧៥ ដោយកីឡាករ Portu បានរុញឲ្យ Girona យកបានបីពិន្ទុត្រលប់ទៅផ្ទះវិញ។
លុះដល់នាទី ៩០ ការសម្រុកផ្ទុះកាន់តែខ្លាំង រហូតបង្ខំចិត្តខ្សែការពារសំខាន់ Ramos បង្កកំហុសជាលើកទីពីររហូតទទួលបានការពិន័យកាតក្រហមពីអាជ្ញាកណ្ដាលលោក Guillermo Cuadra Fernandez។
បញ្ជាក់ថាប្រកួតបន្ទាប់នាជុំទី ២៥ ក្លឹប Real Madrid នឹងត្រូវតតាំងជាមួយ Barcelona នាជំនួបជើងសងសឹកក្នុងក្របខ័ណ្ឌ LaLiga នឹងប្រព្រឹត្តិទៅនាថ្ងៃទី ៣ មិនា វេលាម៉ោង ០២:៤៥ នាទីរំលងអាធ្រាត្រ។