មើល​ទម្រង់​ប្រយុទ្ធ បែលហ្សិក ញាក់​សាច់​ទៅ World Cup

ក្រុម​បែលហ្សិក​បាន​ជ្រើសរើស​កីឡាករ​សុទ្ធ​តែ​មាន​ទេពកោសល្យ​នឹង​លេង​ឱ្យ​ក្លឹប​ធំ​ៗ ​ដើម្បី​ទៅ​លេង​នៅ World Cup 2018 ​ខាង​មុខ​នេះ។

Eden Hazard, Kevin De Bruyne, Romelu Lukaku, Toby Alderweireld, Dries Mertens ​និង ​Mousa Dembele ​ត្រូវ​បាន​លោក Roberto Martinez ​ជ្រើសរើស​ជា​កីឡាករ​ជម្រើស​ជាតិ។ សមត្ថភាព​របស់​ពួកគេ ត្រូវ​បាន​អ្នក​គាំទ្រ​គិត​ថា​ល្អ​គ្រប់គ្រាន់​ហើយ​សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ដទៃ​ទៀត។ ដូច្នេះ​ហើយ ​មាន​តែ​ពឹង​លើ​បច្ចេកទេស​រៀប​ចំ​ក្រុម​ប៉ុណ្ណោះ ​បើ​រៀប​បាន​ល្អ​នោះ​ក្រុម​នឹង​ជោគជ័យ ប៉ុន្តែ​បើ​រៀប​ខុស​តែ​បន្ដិច ពួកគេ​នឹង​បរាជ័យ​ជាក់​ជា​មិន​ខាន។

យ៉ាងណាមិញ ​ក្រុម​មួយ​នេះ​បាន​យក​ឈ្នះ​លើ​ក្រុម​អេហ្សីប​កាល​ពី​យប់មិញ​ក្នុង​លទ្ធផល ៣-០ ​រួច​ជា​ស្រេច​ទៅ​ហើយ ដោយ​ពួកគេ​លេង​បាន​យ៉ាង​ល្អ​ក្នុង​តំបន់​ប្រយុទ្ធ។ ចំណុច​ខ្វះ​ខាត ត្រង់​បម្រើ​បន្តិច ​ស្រប​ពេល​ដែល​លោក Martinez ​បែរ​ជា​មិន​យក  Nainngolan ​ខ្សែ​បម្រើ​ឆ្នើម​របស់ Roma ​នោះ​ទៅ​វិញ៕ប្រភព៖DailyMail

  • មើល​ទម្រង់​ប្រយុទ្ធ បែលហ្សិក ញាក់​សាច់​ទៅ World Cup