ក្លឹប Real Madrid ខកខានមិនបានចុះកុងត្រាយក Icardi ដោយសារតែប្រពន្ធរបស់គេឈ្មោះថា Wanda Nara ដែលតាំងខ្លួនជាភ្នាក់ងារទីផ្សារផងនោះ មានភាពសាំញ៉ាំច្រើនមែនទែន។Wanda Nara ជាអ្នកកាសែតនៅអាហ្សង់ទីនមុនពេលរៀបការជាមួយខ្សែប្រយុទ្ធរបស់ក្រុម Inter Milan នេះ។ ក្រោយពីរៀបការហើយ នាងបានធ្វើជាភ្នាក់ងារទីផ្សារសម្រាប់ប្ដីរបស់ខ្លួនតែម្ដង។ ដោយសារតែបានក្លាយជាភ្នាក់ងារនេះហើយ ទើបការងារជាច្រើនត្រូវកែប្រែ ហើយក្លឹប Real Madrid ក៏ពិបាកក្នុងការទាក់ទងទៅ Icardi ផងដែរ ក្នុងទិញយក។
ប្រភពជាច្រើននៅអ៊ីតាលី បានបញ្ជាក់ថាខ្សែប្រយុទ្ធអាហ្សង់ទីនខាងលើប្លែកច្រើនមែនទែន ក្រោយពី Wanda ធ្វើជាភ្នាក់ងាររបស់គេ។ ទាំងនៅ Inter Milan ក៏សាមីខ្លួនចាប់ផ្ដើមប្លែក ជាក់ស្ដែងប៉ុន្មានប្រកួតមកនេះ Icardi បានបង្ហាញខ្លួនមិនសមរម្យឡើយសម្រាប់ក្លឹប ដោយមិនបានចូលរួមប្រកួតឡើយ ទាំងដែលវាជាប្រកួតសំខាន់ៗ។ ការអវត្តមានរបស់គេ ក៏មិនមានការបញ្ជាក់ច្បាស់លាស់ដែរ៕
ប្រភព៖ Marca