Mbappe ​ចង់​ឃើញ Lyon ​បំបាក់​ក្រុម Barcelona ​នៅ Champions League ​

ខ្សែ​ប្រយុទ្ធ Mbappe ​ចង់​ឃើញ​ក្រុម Lyon ​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ឱ្យ​បាន​ក្នុង​ការ​ប្រកួត UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។Lyon ​ជា​ក្រុម​លេង​នៅ​លីគ​បារាំង​និង​ជា​គូ​ប្រជែង​ជាមួយ​ក្រុម PSG ​ផង​ដែរ។ ប៉ុន្តែ​បើ​តាម Mbappe ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម PSG ​វិញ ​ចង់​ឃើញ​ក្រុម Lyon ​ឈ្នះ Barcelona ​ជាង ​ព្រោះ​ជា​ក្រុម​នៅ​បារាំង​ដូច​គ្នា។ ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ខាង​លើ ​ចង់​ឃើញ​ក្រុម​នៅ​បារាំង​ឡើង​ខ្ពស់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ក្នុង​ការ​ប្រកួត​លីគ​អឺរ៉ុប ដើម្បី​បង្ហាញ​ឱ្យ​គេ​ឃើញ​ថា​លីគ Lig1 ​មិន​មែន​ជា​លីគ​ខ្សោយ​នោះ​ទេ។

អតីត​កីឡាករ Monaco ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​គាំទ្រ​ក្រុម Lyon ​យើង​នៅ​បារាំង ​ដូច្នេះ​ចង់​ឃើញ​ក្រុម​បារាំង​ឡើង​ឱ្យ​ខ្ពស់​បំផុត”។ គេ​នៅ​ចាំ​ថា PSG ​បាន​យក​ឈ្នះ​ក្រុម Man Utd ​២-០ ​ម្ដង​ក​ហើយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ។ ដូច្នេះ​ឱកាស​ពួកគេ​ឡើង​ទៅ​វគ្គ​បន្ដ​គឺ​មាន​ភាគរយ​ច្រើន ត្បិត​អី​ជើង​ទី​២​គឺ​លេង​នៅ​ទឹក​ដី​បារាំង​ស្រាប់៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT