Marcelo ​អាច​នឹង​ចូល​លេង​វិញ ​នៅ​ល្ងាច​នេះ​ឱ្យ Real Madrid ​

ខ្សែ​ការពារ Marcelo ​អាច​នឹង​មាន​ឱកាស​ចូល​លេង​វិញ​ហើយ​នៅ​ល្ងាច​ម៉ោង​៦​នេះ ​ទល់​ក្រុម Girona ​ក្រោយ​ពី​ខកខាន​២​ប្រកួត​ជាប់​គ្នា។លោក Solari ​បាន​បញ្ជាក់​ថា Marcelo ​បាន​រង​របួស​តាំង​ពី​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Lopetegui ​មក​ម្ល៉េះ។ ខណៈ​ដែល​ក្រោយ​ពី​ជា​សះស្បើយ​វិញ ​រូបគេ​ហាក់​ដូចជា​លេង​មិន​បាន​ល្អ​ឡើយ ​ដោយ​តែងតែ​បង្ក​ឱ្យ​ខូច​បាល់​ជា​ញឹកញាប់ ​និង​ជា​ពិសេស​នោះ​គឺ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​តែ​ម្ដង។ កត្ដា​នេះ​ហើយ ​ទើប​តម្រូវ​ឱ្យ​រូបគេ​សម្រាក​ក្នុង​ការ​ប្រកួត​២​ប្រកួត​ចុង​ក្រោយ​ទល់​ក្រុម Atletico Madrid ​និង Ajax ​។

យ៉ាងណាមិញ ​អ្នក​ចាត់ការ​ខាង​លើ​បាន​បញ្ជាក់​ថា​ការ​លេង​ទល់​ក្រុម Girona ​នៅ La Liga ​ល្ងាច​នេះ គឺ​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​ខ្សែ​ការពារ​ប្រេស៊ីល​ខាង​លើ ដើម្បី​ចូល​លេង​បង្ហាញ​សមត្ថភាព​វិញ។ Marcelo ​បាន​ចាត់​ជា​ខ្សែ​ការពារ​ស្លាប​កំពូល​លើ​លោក ​ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Solari ​២៥​ប្រកួត​មក​នេះ ​រូបគេ​ចូល​លេង​បាន​តែ​១៣​ប្រកួត​ប៉ុណ្ណោះ៕

ប្រភព៖ Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT