ជើងខ្លាំងកម្ពុជា នៅ ស្រីពៅ ទម្លាយថា មូលហេតុដែលនាងពុំដើរចូលវាយបន្ថែមពេលដែលកីឡាការិនីថៃ Rika បាត់បង់ស្មារតី គឺដោយសារបណ្តាំគ្រូ ដែលពុំអោយគេចូលជិតឡើយ ។ស្រីពៅ ថាគ្រូរបស់ខ្លួនបានហាមគេមិនអោយចូលកៀកដៃគូឡើយ ព្រោះគេពូកែក្លេរ ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់វិនាទី។« និយាយទៅចង់វាយឲ្យសន្លប់ដែរបង ប៉ុន្តែគ្រូថាវាយពីចម្ងាយឈ្នះពិន្ទុហើយមិនបានចូលចិត្តទេ។ ក្រែងប្រហែសត្រូវគេនៅពីលើបានចប់ហើយ អញ្ចឹងមានតែវាយពីចម្ងាយហើយឲ្យចំមុខគាត់តែម្តង។» សម្តីស្រីពៅ។
ជើងខ្លាំងកម្ពុជា បានចំណាយពេល៣ទឹកពេញ ដើម្បីឈ្នះពិន្ទុថៃក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេ នៅសង្វៀន ONE Championship។ ចំណែក ឡៅ ចិត្រា បានត្រឹមចាញ់ពិន្ទុ សូភើឡេកប៉ុណ្ណោះ។ពួកគេនឹងត្រឡប់ទៅកម្ពុជាវិញ ស្អែកនេះ ដើម្បីសម្រាកនិងត្រៀមខ្លួនប្រកួតតាមសង្វៀននានាបន្ថែមទៀត។
ប្រភព៖ CTS Sport