លោក Milovan Rajevac គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ បានធ្វើការអះអាងថាភាពទន់ខ្សោយនៅតំបន់ប្រយុទ្ធ គឺជាមូលហេតុសំខាន់មួយដែលញុំាងឲ្យការបញ្ចប់ទីមានកម្រិត ចំពោះការប្រកួតរបស់ក្រុមជម្រើសជាតិ ។ នេះគឺសម្តីរបស់លោក ក្រោយដឹកនាំក្រុមចាញ់ ចិន ២-០ កាលពីចុងសប្តាហ៍មុន ។
គ្រូបង្វឹករូបនេះថ្លែងថា៖ « នៅក្នុងលីគថៃ ខ្សែប្រយុទ្ធភាគច្រើនគឺសុទ្ធសឹងជាកីឡាករបរទេស ដែលវាគឺជាសម្ពាធដ៏តានតឹងមួយសម្រាប់យើង តែទោះជាយ៉ាងណាក្តី យើងនឹងខិតខំប្រឹងដើម្បីអភិវឌ្ឍន៍នូវចំណុចមួយនេះ » ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិថៃ កំពុងតែបន្តធ្វើការហ្វឹកហាត់ឥតស្រាកស្រាន្ត ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍សំខាន់ពីរ នៅចុងឆ្នាំ ២០១៨នេះ និងដើមឆ្នាំ ២០១៩ ខាងមុខ គឺពានរង្វាន់ AFF Suzuki Cup និង AFC Asian Cup ៕