តារាឆ្នើម Antoine Griezmann បានយកឈ្នះលើជើងចាស់ Fernando Torres ក្នុងការចារឈ្មោះជាអ្នករកគ្រាប់បាល់បានច្រើនបំផុតលំដាប់ទី ៥ នៅប្រវត្តិសាស្រ្តក្លឹប Atletico Madrid។
គ្រាប់បាល់ទី ១៣០ ឲ្យក្លឹបគិតរាល់ការប្រកួត តារាឆ្នើមសញ្ជាតិបារាំងបំបែកបានកាលពីជំនួបទល់ក្លឹប Rayo Vallecano កន្លងទៅ ដោយ Griezmann រកបាននៅនាទី ៧៤ យក ៣ ពិន្ទុជួយឲ្យក្រុមបន្ថយគម្លាត ៧ ពិន្ទុធៀបនឹងក្រុមកំពូលតារាង Barcelona។
Antoine Griezmann is now Atlético’s all-time fifth-highest goalscorer outright as his 130th for the club moves him above Fernando Torres. 👏👏#UCL pic.twitter.com/c3ijMcjils
— UEFA Champions League (@ChampionsLeague) February 16, 2019
ពោលបុរសវ័យ ២៧ ឆ្នាំបច្ចុប្បន្ននៅចាញ់តែវីរបុរស ៤ រូបប៉ុណ្ណោះ រួមមាន Luis Aragones (១៧២ គ្រាប់), Adrian Escudero (១៦៩ គ្រាប់), Paco Campos (១៤៦ គ្រាប់) និង Jose Eulogio Garate (១៣៦ គ្រាប់)។ ប្រភព៖Sportskeeda