Sir Alex Ferguson នឹងត្រលប់មកទឹកដី Old Trafford សារជាថ្មីនាថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០១៩ ជាកិច្ចអបអរខួបគម្រប់ទី ២០ ឆ្នាំនៃជ័យជម្នះរបស់ Manchester United ក្នុងជំនួបឲ្យឈ្មោះ Treble Reunion។
ត្រលប់ទៅកាលពីឆ្នាំ ១៩៩៩ បិសាចក្រហមបានយកឈ្នះលើ Bayern Munich នៃពានរង្វាន់ Champions League ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ បន្ទាប់ពីអ្នកចាត់ការបច្ចុប្បន្នលោក Ole Gunnar Solskjaer បានស៊ុតបាល់ចុងម៉ោងនៅនាទី ៩៣។
Sir Alex ដែលប្រកាសចូលនិវត្តន៍ ក្រោយចាយពេល ២៧ រដូវកាលឲ្យ United កាលពីឆ្នាំ ២០១៣ ក៏នឹងចូលមកដឹកនាំប្រកួតដ៏សំខាន់នេះ ដោយតម្រូវឲ្យអង្គុយនៅប្រអប់ទីតាំងរបស់អ្នកចាត់ការ តតាំងទល់នឹងក្លឹប Bayern Munich។
ថ្លែងបញ្ជាក់ប្រាប់គេហទំព័រផ្លូវការរបស់ក្លឹប បុរសវ័យ ៧៧ ឆ្នាំទើបធូរស្រាលពីជំងឺបានប្រាប់ថា៖ “ខ្ញុំពិតជាទន្ទឹងរង់ចាំដែលវានឹងក្លាយជាថ្ងៃដ៏ពិសេសមួយនៅ Old Trafford”។ ប្រភព៖ Metro.co.uk