​Messi ​ស៊ុត​មួយ​គ្រាប់​បន្ត​តំណែង Top Scorer និង​រក្សា ៣ ពិន្ទុ​ឲ្យ​អ្នក​មាន​បុណ្យ Barcelona

ម្ចាស់​ដី Camp Nou ​បាន​យក​ឈ្នះ ៣ ពិន្ទុ​លើ​ក្រុម​ភ្ញៀវ Real Valladolid ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ដោយ​ជា​ការ​បំបែក​គ្រាប់​បាល់​ពី​ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​របស់ Lionel Messi។   

ក្រុម​អ្នក​មាន​បុណ្យ​បាន​បង្កើន​ឱកាស​វាយ​សម្រុក​លើ​ក្រុម​ភ្ញៀវ​ជា​ខ្លាំង ដោយ​ស៊ុត​សរុប​ ២០ លើក ចំ​គោលដៅ ៨ លើក ជាមួយ​ឱកាស​គ្រប់គ្រង​បាល់​ដល់​ទៅ ៦១ ភាគរយ ខណៈ​ក្រុម​ឈរ​ចំណាត់ថ្នាក់​ទី ១៥ Valladolid ​គ្មាន​ឱកាស​ស៊ុត​ចំ​គោលដៅ​សូម្បី​មួយ​លើក​និង​អាច​គ្រប់គ្រង​បាល់​ត្រឹម ៣៩ ភាគរយ​ប៉ុណ្ណោះ។

បច្ចុប្បន្ន Barcelona មាន ៥៤ ពិន្ទុ​បន្ថែម​គម្លាត ៧ ពិន្ទុ​ធៀប​នឹង​ក្លឹប​លេខ ២ គឺ Atletico Madrid និង​ខុស​គ្នា ៩ ពិន្ទុ​ធៀប​នឹង​ Real Madrid ដែល​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ។

យ៉ាងណាមិញ​សម្រាប់​តារា​ឆ្នើម M10 ក៏​បន្ត​តំណែង Top Scorer របស់​ខ្លួន​ដោយ​សរុប​មាន ២២ គ្រាប់​ហើយ​នៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ តាម​ពី​ក្រោយ​ដោយ Cristiano Ronaldo មាន ១៩ គ្រាប់​និង​ Kylian Mbappe មាន ១៨ គ្រាប់។

ទស្សនាវីដេអូ Highlight ខាងក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT