ប្រទេសបួន បង្ហាញឯកសណ្ឋានថ្មីប្រចាំឆ្នាំ២០១៨ ត្រៀមប្រកួតពាន AFF Suzuki Cup

ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ AFF Suzuki Cup 2018 នឹងឈានចូលមកដល់ក្នុងខែវិច្ឆិកា ចុងឆ្នាំខាងមុខនេះហើយ ដោយក្រុមជម្រើសជាតិនៃប្រទេសទាំង ១១ ភាគច្រើនកំពុងត្រៀមខ្លួនយ៉ាងល្អដើម្បីប្រកួតប្រជែងគ្នា។

ជាក់ស្តែងគិតត្រឹមដើមខែមិថុនានេះ គេឃើញមានក្រុមជម្រើសជាតិនៃប្រទេសចំនួន បួន បានបញ្ចេញនូវគំរូឯកសណ្ឋានថ្មីរបស់ខ្លួនហើយ ហើយក្នុងនោះ ជម្រើសជាតិថៃ ដែលជាក្រុមការពារតំណែងជើងឯកពាន Suzuki Cup ក៏បានបញ្ចេញជាផ្លូវការ និងប្រើប្រាស់រួចរាល់ផងដែរ ។

ក្រៅពីថៃ Suzuki Cup ក៏បានបង្ហាញអំពីគំរូឯកសណ្ឋាន ក្នុង និងក្រៅដី ចំនួន ៣ក្រុមគឺ ជម្រើសជាតិឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សិង្ហបុរី ដែលមានដូចរូបខាងក្រោម៖
១. ឥណ្ឌូនេស៊ី ( ឯកសណ្ឋានក្នុងទឹកដី និងក្រៅទឹកដី )
២. ម៉ាឡេស៊ី ( ឯកសណ្ឋានក្នុងទឹកដី និងក្រៅទឹកដី )
៣. សិង្ហបុរី ( ឯកសណ្ឋានក្នុងទឹកដី និងក្រៅទឹកដី )

ក៏សូមបញ្ជាក់ជូនផងដែរថា តាមការកែប្រែរូបមន្តប្រកួតនៃពានរង្វាន់ AFF Suzuki Cup 2018 ក្រុមទាំង ១១ បានស្ថិតក្នុងពូលចំនួន ២ ដោយក្នុងនោះ ក្រុមជម្រើសជាតិព្រុយណេ និង ទីម័រខាងកើត ត្រូវប្រកួតជម្រុះ ចំនួន​២ជើង ដើម្បីដណ្តើមកៅអីពូល B ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT