នៅ ស្រីពៅ ឆ្លើយតបថានាងមានកិត្តិយសណាស់បាន Rika សរសើរ

ប៉ុន្មានថ្ងៃចុងក្រោយនេះ តារាគុនខ្មែរ នៅ ស្រីពៅ មានភាពរំភើបក្តុកក្តួលក្រៃលែងដែលបានឈានជើងចូលរួមក្នុងកម្មវិធីប្រដាល់ស្តង់ដារអន្តរជាតិ ONE Championship។ បន្តិចទៀតនាងនឹងរឹតតែញាប់ញ័រខ្លាំងទៅទៀតពីមុខព្រឹត្តិការណ៍ ONE: CLASH OF LEGENDS។

ក្នុងវ័យ២៤ឆ្នាំ ស្រីពៅ ពេលនេះកំពុងស្នាក់នៅទីក្រុងបាងកក ប្រទេសថៃ សម្រាប់ត្រៀមខ្លួនប្រកួតថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះនៅក្នុងទ្រុងគុនចម្រុះ ONE Championship តទល់គ្នាជាមួយគូប្រកួតដែលជាតារាល្បីរបស់ថៃគឺនាង Rika “Tinydoll” Ishige។

ពីមុខការប្រកួតលើកទីមួយនេះ ស្រីពៅ បានចូលរួមក្នុងកម្មវិធីសន្និសិទកាសែតផ្លូវការ ជាឧ៌កាសសម្រាប់គូប្រកួតទាំងអស់បង្ហាញឲ្យឃើញមុខគ្នាផ្ទាល់មុនថ្ងៃប្រកួតធំមកដល់។

ស្រីពៅ ទោះធ្លាប់បានចូលរួមការប្រកួតផ្សេងៗជាច្រើនតំណាងឲ្យកម្ពុជាដូចជាការប្រកួតកីឡាស៊ីហ្គេម និង កម្មវិធីប្រដាល់ World Lethwei Championship នៅប្រទេសភូមាពីមុនក្តី នាងប្រាប់ថាអារម្មណ៍លើកនេះ គឺខុសគ្នាខ្លាំងណាស់ពីការប្រកួតមុនៗ។

«មុនដំបូងអារម្មណ៍ភ័យ ដូចយើងអត់ធ្លាប់អីចឹង តែដល់ពិនិត្យសុខភាពខ្លួនប្រាណហើយលែងអីវិញ!»

អ្វីដែលកាន់តែញាប់ញ័រទៀតនោះ គឺថ្ងៃសៅរ៍នេះ នាងត្រូវប្រកួតយកឈ្នះគូប្រកួតម្នាក់ដែលនាងធ្លាប់កោតស្ញប់ស្ញែងជាយូរមកហើយ តាំងពីមុនបានចូលប្រឡូកប្រដាល់ឲ្យស្ថាប័ន ONE Championshipមកម្ល៉េះ។

«ពេលខ្ញុំអត់ទាន់ចូលប្រឡូកក្នុង ONE Championship ហ្នឹង ខ្ញុំមើលគាត់វាយ អឺ..គាត់ស្អាត ហើយវាល្អទៀត អីចឹងហៅគាត់ថាអាយដលតែម្តងទៅ!»

រីឯតារាប្រដាល់ស្រីស្អាត Rika ដែលជាម្ចាស់ផ្ទះក្នុងកម្មវិធីប្រកួតដ៏អស្ចារ្យនេះ ចាប់តាំងពីប្រដាល់នៅ ONE Championship មកដល់ពេលនេះ នាងបានកសាងកំណត់ត្រាឈ្នះ ៤ដងដោយផ្តួលដៃគូឲ្យសន្លប់មុនចប់ទឹកទាំងអស់។

ថ្វីបើ ស្រីពៅ ជាគូប្រយុទ្ធរបស់នាងក្តី Rika ក៏មានការគោរពកោតសរសើរកីឡាការិនីកម្ពុជាដូចគ្នាវិញដែរ។

Rika រៀបរាប់ពីស្រីពៅថា៖ «ខ្ញុំដឹងថាស្រីពៅ ពូកែខាងស្នៀតលើ នាងជាជើងឯកគុនខ្មែរ និងខ្លាំងក្បាច់គុនភូមាLethwei ដែលខ្ញុំដឹងថាវាពិបាកខ្លាំងណាស់។ នាងជាអ្នកប្រដាល់ល្អជាងគេនៅកម្ពុជា ប៉ុន្តែខ្ញុំអត់បារម្ភទេ ព្រោះខ្ញុំខំហាត់ទប់ទល់រួចហើយដើម្បីទប់ទល់!»

ល្ងាចថ្ងៃសៅរ៍ ជើងខ្លាំងទម្ងន់ ៤៧គក ទាំងពីររូបនេះ នឹងបានប៉ះថ្វីគ្នាមែនទែននៅមជ្ឈមណ្ឌល Impact Arena ទី្រកុងបាងកក។ ស្រីពៅ រឹតតែរំភើបខ្លាំង ព្រោះបានប្រកួតតទល់តារាប្រចាំចិត្តខ្លួនឯង។

ស្រីពៅ ពោលទាំងរំភើបថា៖ «អារម្មណ័ខ្ញុំរំភើប ហើយមានកិត្តិយសលើខ្លួនឯងដែលគេសរសើរបែបនេះ!»

ជាមួយការហ្វឹកហាត់គុនចម្រុះថ្ងៃចុងក្រោយមុនការប្រកួតថ្ងៃស្អែកនៅសង្វៀនធំ ONE Championship ស្រីពៅ និងលោកហ៊ុន ចាន់រាជ ក៏បានត្រៀមស្នៀតរួចរាល់នារសៀលថ្ងៃនេះ។

ចាន់រាជ ប្រាប់ថា៖ «យើងនឹងហ្វឹកហាត់ម្តងទៀត ហើយសាកស្នៀតខ្លះៗនៅក្លឹប Yorky MMA។ ថ្ងៃស្អែក យើងនឹងសម្រាកបន្តិច ហើយរួចរាល់ដើម្បីប្រកួតឲ្យកក្រើកតែម្តង!»

  • នៅ ស្រីពៅ ឆ្លើយតបថានាងមានកិត្តិយសណាស់បាន Rika សរសើរ