Pep ​ថា​ទោះ​ប៉ះ​ក្រុម​នៅ​លីគ​ទី​៤ ​ក៏​មិន​ប្រណី​ដែរ​

ក្រុម​ Manchester City ​នឹង​ត្រូវ​ប៉ះ​ក្រុម Newport County ​ក្នុង​ពាន​រង្វាន់ FA Cup ​នៅ​យប់​ម៉ោង​១២:៣០​នាទី​រំលង​អាធ្រាត្រ​នេះ ​។

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​សមត្ថភាព​របស់​ក្រុម Newport ​ហាក់​ដូចជា​ខុស​ឆ្ងាយ​ពី​ក្រុម Man City ​ខ្លាំង​មែនទែន។ ដូច្នេះ​ហើយ​បាន​ជា​គេ​រំពឹង​ថា​នៅ​រាត្រី​នេះ ​ក្រុម​មេឃ​ខៀវ​អាច​នឹង​ប្រើ​ប្រាស់​កីឡាករ​យុវជន​ឱ្យ​បង្ហាញ​សមត្ថភាព ជា​ជាង​ការ​ដាក់​កីឡាករ​ជម្រើស​១១​នាក់​ដំបូង​ពេញ​ជើង​។

ផ្ទុយ​ពី​ការ​គិត ​លោក Pep ​បាន​បញ្ជាក់​ដូច្នេះ​ថា​គ្មាន​ទេ​ការ​ទុក​ជើង​កីឡាករ​សំខាន់​ឬ​បន្ធូរ​ដៃ​អ្វី​នោះ។ លោក​ថា​ការ​ប្រកួត​ពាន​រង្វាន់​ណា ប៉ះ​ក្រុម​ណា​ក៏​លោក​គិត​ថា​ជា​ប្រកួត​សំខាន់​ដែរ ដូច្នេះ​ក្រុម​កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​លេង​ឱ្យ​អស់​ពី​សមត្ថភាព។ មួយ​វិញ​ទៀត ​១​ប្រកួត​នេះ​ក៏​អាច​ចាត់​ទុក​ថា​ជា​ការ​ជ្រើស​រើស​កីឡាករ​១១​នាក់​ល្អ​បំផុត​ដើម្បី​ប៉ះ​ក្រុម ​Schalke 04 ​នៅ​សប្ដាហ៍​ក្រោយ​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT