ខ្សែប្រយុទ្ធ Cristiano Ronaldo បានបន្ដរកគ្រាប់បាល់បានទៀតហើយកាលពីយប់មិញ ក្នុងការប្រកួតដែលក្រុម Jvuentus យកឈ្នះលើក្រុមFrosinone ៣-០។
ក្នុងការប្រកួតនោះដែរ មិនត្រឹមតែ Ronaldo ជាអ្នករកគ្រាប់បាល់បាននោះទេ ដោយសូម្បីខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ក៏រកគ្រាប់បាល់បានផងដែរ។ ការរកគ្រាប់បាល់បានរបស់ Dybala នេះដែរ គឺជាការរកគ្រាប់បាល់បានជាថ្មីម្ដងទៀតរបស់គេ ក្រោយពីខកខានតាំងពីខែធ្នូឆ្នាំ ២០១៨កន្លងទៅមក និងទទួលបានការរិះគន់ជាច្រើនផងដែរ។
ដោយឡែក១គ្រាប់យប់មិញរបស់ Ronaldo ក៏ជាគ្រាប់បាល់ទី២១ឱ្យក្រុម Juventus គិតគ្រប់ការប្រកួតនារដូវកាលនេះផងដែរ។ បច្ចុប្បន្នរូបគេបានកំពុងឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A ដោយមាន១៩ពិន្ទុ៕ប្រភព៖ Dailymail