សហព័ន្ធ UEFA បានសម្រេចពិន័យកីឡាករ Gianluigi Buffon ៣ប្រកួត ចំពោះរឿងទទួលបានកាតក្រហម និងបង្ហាញកាយវិការមិនសមរម្យដាក់អាជ្ញាកណ្ដាល ពេលប៉ះ Real Madrid ។
រំលឹកពីការប្រកួតខាងលើ Real Madrid ទទួលបានបាល់ប៉េណាល់ទី នានាទីចុងក្រោយ ដើម្បីយកឈ្នះលើក្រុម Juventus នៅវគ្ក៨ក្រុមចុងក្រោយ។ នាគ្រានោះ Buffon បានតវ៉ាខ្លាំងមែនទែន រហូតដល់ទទួលបានកាតក្រហមបណ្ដេញចេញតែម្ដង។ មិនត្រឹមតែប៉ុណ្ណឹង ក្រោយចប់ការប្រកួត អ្នកចាំទីវ័យ៤០ឆ្នាំរូបនេះ បាននិយាយទៅអាជ្ញាកណ្ដាលក្នុងការប្រកួតនោះទៀតថា ជាមនុស្សបេះដូងសំរាម មិនសមធ្វើអាជ្ញាកណ្ដាលទេ។
ដោយសារតែហេតុនេះហើយ ទើប UEFA សម្រេចពិន័យ១ប្រកួតចំពោះរឿងទទួលបានកាតក្រហម និង២ប្រកួតទៀតចំពោះរឿងថាឱ្យអាជ្ញាកណ្ដាលក្នុងការប្រកួតនោះ។ សរុបជារួម៣ប្រកួត ។ យ៉ាងណាមិញ Buffon បានចាកចេញពី Juventus ហើយ ប៉ុន្តែការពិន័យនេះនឹងនៅតែធ្វើដដែល ប្រសិនបើរូបលោកទៅចូលរួមជាមួយក្រុមណាមួយ ដែលមានសិទ្ធចូលលេង UEFA Champions League នារដូវកាលក្រោយ៕ប្រភព៖ DailyMail