Valverde ​បាន​បន្ដ​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ​ក្រុម Barcelona

លោក Ernesto Valverde អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​សម្រេច​បន្ដ​កុងត្រា​១​ឆ្នាំ​ទៀត​ដឹក​នាំ​ក្រុម​រហូត​ដល់​ចុង​ឆ្នាំ​២០២១​ឯ​ណោះ។

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona ​បាន​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​ជំនួស​លោក Luis Enrique ​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​ហើយ​រយៈ​ពេល​ប៉ុន្មាន​មក​នេះ លោក​ដឹក​នាំក្រុម​អ្នក​មាន​បុណ្យ​ឈ្នះ La Liga ​និង Coap del Rey ​ក្នុង​រដូវ​កាល​ដំបូង​។ បច្ចុប្បន្ន​នេះ ​ក្រុម Barca ​កំពុង​ឈរ​នៅ​កំពូល​តារាង​មាន​៥១​ពិន្ទុ ​លើស​ក្រុម​លេខ​២ ​ដល់​ទៅ​៦​ពិន្ទុ​ឯ​ណោះ។

លោក Valverde ​នៅ​សល់​កុងត្រា​ត្រឹម​ចប់​រដូវ​កាល​នេះ​ប៉ុណ្ណោះ ​ប៉ុន្តែ​ដោយសារ​តែ​លោក​ដឹក​នាំ​ក្រុម​បាន​ល្អ ​ទើប​បាន​ជា​ក្លឹប​ព្រម​បន្ដ​កុងត្រា​១​ឆ្នាំ​ទៀត​ឱ្យ​លោក​ដឹក​នាំ​ក្រុម។ ​គិត​ត្រឹម​បច្ចុប្បន្ន​នេះ ​លោក​ដឹក​នាំ​ក្រុម​បាន​៩៦​ប្រកួត​ឈ្នះ​៦៥​ប្រកួត ​ស្មើ​២២​ប្រកួត ​និង​ចាញ់​៩​ប្រកួត៕ប្រភព៖ BBC

  • Valverde ​បាន​បន្ដ​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ​ក្រុម Barcelona