​ប្រធាន​ក្រុម Napoli ​អាច​នឹង​ផ្លាស់​ទៅ​លីគ​កំពូល​ចិន

Marek Hamsik ​ប្រធាន​ក្រុម Napoli ​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ​ Dalian Yifang​ ក្រុម​នៅ​លីគ​កំពូល​ចិន​ហើយ ក្រោយ​ពី​ការ​ចរចា​តម្លៃ​ខ្លួន​ត្រូវ​រ៉ូវ​គ្នា​ក្នុង​តម្លៃ​១៧,៥​លាន​ផោន។

លោក​ Aurelio De Laurentiis ​ប្រធាន​ក្លឹប ​Napoli ​បាន​និយាយ​កាល​ពី​ម្សិលមិញ​នេះ​ថា Marek ​នឹង​ផ្លាស់​ទៅ​លេង​នៅ​ចិន​ហើយ។ ដោយ​មាន​តម្លៃ​​ខ្លួន​១៧,៥​លាន​ផោន ​មាន​កុងត្រា​៣​ឆ្នាំ​ជាមួយ​តម្លៃ​ពលកម្ម​៧,៩​លាន​ផោន​ក្នុង​១​ឆ្នាំ។ កីឡាករ​ដែល​បង្ហាញ​ខ្លួន​ឱ្យ Napoli ​បាន​ច្រើន​ជាង​គេ​នេះ ​លេង​ឱ្យ​ក្រុម​បាន​៥២០​ប្រកួត ​រក​បាន​១២១​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១១១​ប្រកួត។

កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​និយាយ​ថា​៖ “ដំបូង​ខ្ញុំ​សុំទោស​ចំពោះ​អ្នក​គាំទ្រ ​ហើយ​វា​ដល់​ពេល​សម្រាប់​និយាយ​ពាក្យ​លា​ហើយ។ អ្នក​តែងតែ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ ​និង​គាំទ្រ​ខ្ញុំ​ជា​និច្ច ​បើ​ទោះ​ជា​ពេល​វេលា​ពិបាក​យ៉ាង​ណា​ក៏​ដោយ។ ខ្ញុំ​នឹង​រង​ចាំ​អ្នក​ជា​និច្ច​ក្នុង​អាជីព​របស់​ខ្ញុំ”៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT