ខ្សែប្រយុទ្ធ Gareth Bale អាចនឹងជាប់ពិន័យ១២ប្រកួតនៅលីគ La Liga ដោយសារតែក្បាច់អបអររបស់ខ្លួនអំឡុងពេលលេងទល់ក្រុម Atletico Madrid ។
ក្រុម Real Madrid បានយកឈ្នះលើក្រុម Atletico Madrid ៣-១ ក្នុងការប្រកួតលីគកំពូលអេស្ប៉ាញកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ គ្រាប់បាល់ទី៣របស់ក្រុមអធិរាជសកាលពីប្រកួតនោះគឺធ្វើបានសម្រេចដោយ Gareth Bale ដែលបានប្ដូរចូល។ រកបានគ្រាប់បាល់នោះ Bale ក៏បានធ្វើការអបអរបែបដាក់ដៃខ្វែងគ្នា។ កាយវិការនេះ នៅអេស្ប៉ាញត្រូវបានគេចាត់ទុកថាជាការមើលងាយ ដូចលើកម្រាមដៃកណ្ដាលអីចឹង។
ចំពោះកាយវិការនេះ ក្របខណ្ឌ La Liga នឹងធ្វើការពិនិត្យឡើងវិញ។ ហើយប្រសិនបើរកឃើញថា Bale ពិតជាមើលងាយអ្នកគាំទ្រមែន នោះខ្សែប្រយុទ្ធសញ្ជាតិវែលរូបនេះនឹងទទួលពិន័យ១២ប្រកួតឯណោះ៕ប្រភព៖ Dailymail