ក្រុមកាំភ្លើងធំ Arsenal បានបរាជ័យក្រោមថ្វីជើងក្រុម Bate Borisov ១-០ ក្នុងជើងទី១ ពានរង្វាន់ Europa League កាលពីយប់មិញនេះ។
កាំភ្លើងធំលេងនៅយប់មិញនេះគ្រប់គ្រងបាល់ច្រើនមែនទែន ប៉ុន្តែឱកាសស្វែងរកគ្រាប់បាល់មិនទាន់កើតមានឡើយ។ ជាក់ស្ដែងពួកគេបានរបូតគ្រាប់បាល់១គ្រាប់ ដោយជើងរបស់ Stanislav Dragun នៅមុនចប់វគ្គទីមួយ។ ការចាញ់នេះដែរ បានធ្វើឱ្យលោក Unai Emery បង្ហាញចំណាប់អារម្មណ៍ថាក្រុមរបស់លោកគ្រាន់តែមិនទាន់មានសំណាងប៉ុណ្ណោះ។
លោក Emery បានបន្ដទៀតថា៖ “យើងនៅសល់៩០នាទីទៀតនៅរដូវកាលក្រោយ ហើយខ្ញុំជឿជាក់ថានឹងបានលទ្ធផលល្អជាងនេះ។ ខ្ញុំសប្បាយចិត្តជាមួយកីឡាករដែលគ្រប់គ្រងបាល់បានច្រើន។ យើងនៅមានឱកាសល្អមួយទៀតនៅរដូវកាលក្រោយ ហើយនៅក្នុងដីរបស់យើង។ លទ្ធផលថ្ងៃនេះ វាមិនមែនជាអ្វីដែលយើងចង់បានទេ ប៉ុន្តែសប្ដាហ៍ក្រោយយើងប្រឹងប្រែងបន្ដទៀត”៕ប្រភព៖ Dailymail