ស៊ូភើឡេក បង្ហាញចំណុចខ្លាំងរបស់ ឡៅ ចិត្រា ២ស្នៀតត្រៀមទប់ទល់

ជើងខ្លាំងថៃ ស៊ូភើឡេក បានបង្ហាញក្តីបារម្ភ និងត្រៀមទប់ទល់ក្បាច់ពិសេស២យ៉ាងរបស់ម្ចាស់ខ្សែក្រវ៉ាត់ ខារ៉ាបាវ ឡៅ ចិត្រា មុនជំនួបនៅថ្ងៃទី ១៦ ខែកុម្ភះ ក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នៅទីក្រុងបាងកក។

នៅក្នុងកម្មវិធីសន្និសិតកាសែតម្សិលមិញ ដែលធ្វើនៅសណ្ឋាគារ W ទីក្រុងបាងកក ចិត្រា បានបង្ហាញខ្លួន និងបានឈរទល់មុខគ្នាជាមួយ Superlek ។

Superlek បច្ចុប្បន្នជាកីឡាករល្បីល្បាញ ដែលត្រូវបានជនរួមជាតិគេចាត់ទុកដូចជានិមិត្តរូបខាងក្បាច់គុនមួយថៃម្នាក់អីចឹង តែយ៉ាងណាគាត់ប្រាប់ថាគាត់ត្រូវតែប្រយ័ត្នបន្តិចពីជំនាញប្រដាល់របស់ ចិត្រា ព្រោះមិនអាចមើលស្រាលបានទេ។

Superlek និយាយពី ចិត្រាថា៖ «គាត់ជាកីឡាករល្អម្នាក់ ប៉ុន្តែខ្ញុំមានបទពិសោធន៍ច្រើនជាង។ ខ្ញុំដឹងថាគាត់ប្រើកែងល្អ ហើយទាត់ជើងឆ្វេងខ្លាំងទៀត អីចឹងខ្ញុំត្រូវប្រយ័ត្នត្រង់នោះបន្តិច ក្រៅពីនេះចាំស្ទាបស្ទង់មើលពេលវាយលើសង្វៀន»។

  • ស៊ូភើឡេក បង្ហាញចំណុចខ្លាំងរបស់ ឡៅ ចិត្រា ២ស្នៀតត្រៀមទប់ទល់