ភ្នំពេញក្រោន ចែកផ្លូវគ្នាជាមួយ Tae Woong kim ក្រោយ​រួមរស់​បាន​២​ខែ

កីឡាករ​កូរ៉េខាងត្បូង Tae Woong Kim ដែល​បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ បានសម្រេច​ចាកចេញ​ពី​ភ្នំពេញ​ក្រោ​ន​មុន​កិច្ចសន្យា​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។

គេហទំព័រ​ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​បញ្ជាក់ថា ការចាកចេញ​របស់​ខ្សែបម្រើ​ប្រយុទ្ធ​កូរ៉េខាងត្បូង​រូបនេះ គឺ​ឈរលើ​គោលការណ៍​ពិភាក្សា​រវាង​ភាគី​ទាំងពីរ ដែល​បាន​ឯកភាពគ្នា​។  ​ប៉ុន្តែ​ក្លិប​ជើងឯក​លី​ក​កំពូល​៥​សម័យកាល​មួយ​នេះ មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ការចែក​ផ្លូវ​គ្នា​ទាំង​មិនទាន់​បើក​រដូវ​កាល​ថ្មី​នេះឡើយ គ្រាន់តែ​អះអាងថា ក្រោម​ហេតុផល​ផ្ទាល់ខ្លួន​មួយចំនួន​។

ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​កីឡាករ​កូរ៉េខាងត្បូង​រូបនេះ​បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​ភ្នំពេញ​ក្រោ​ន ជាមួយនឹង​ហេតុផល​ផ្ទាល់ខ្លួន​មួយចំនួន និង​ដោយ​មានការ​ព្រមព្រៀងគ្នា​ក្នុងការ​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ជា​ស្ថាពរ​»​។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT