នៅ ស្រីពៅ ពន្លកថ្មីរបស់ ONE Championship

នៅ ស្រីពៅ កីឡាការិនីម្ចាស់ពានរង្វាន់ «អ្នកប្រដាល់នារីប្រចាំឆ្នាំ» របស់កម្មវិធី World Lethwei Championship ដើមឆ្នាំនេះកំពុងបោះជំហានធំមួយជំហានទៀតហើយក្នុងអាជីពប្រដាល់របស់ខ្លួន។

ក្នុងវ័យ ២៤ឆ្នាំ ស្រីពៅ បានទាក់ទាញចំណាប់អារម្មណ៍អ្នកស្នេហាវិស័យក្បាច់គុនខ្មែរ និងក្បាច់គុនភូមា Lethwei ជាច្រើនរូបពាសពេញផ្ទៃប្រទេស ហើយពេលនេះកំពុងបញ្ចេញឈ្មោះក្នុងទ្រុងក្បាច់គុនចម្រុះរបស់ពិភពលោក។

ថ្វីបើ ស្រីពៅ ត្រូវប៉ះក្នុងទ្រុងគុនចម្រុះដំបូងជាមួយ Rika ហៅ«Tinydoll» ជាតារាស្រីដ៏ល្បីល្បាញម្នាក់នៅប្រទេសថៃ ហើយនេះជាក្បាច់គុនថ្មីរបស់នាងពិតមែន យ៉ាងណាពីមុខការប្រកួត នាងត្រូវបានគេសរសើរគ្រប់គ្នាថាជាកីឡាការិនីឆ្នើមរៀនសូត្រឆាប់ចេះម្នាក់ពីកីឡារចំបាប់។

សម្រាប់ ស្រីពៅ ទោះត្រូវគេផ្គូផ្គងឲ្យប៉ះចំគូប្រកួតដែលពិបាកតទល់ខ្លាំងមែន ប៉ុន្តែបើនាងអាចធ្វើឲ្យទស្សនិកជនដែលចាំទស្សនានៅក្នុងមជ្ឈមណ្ឌល Impact Arena ថ្ងៃសៅរ៍នេះភ្ញាក់ផ្អើលបានដោយយកឈ្នះ Rika បាននោះ អនាគតរបស់នាងក្រោមដំបូងជុំរុំក្បាច់គុនពិភពលោក ពិតជាខ្ពស់មិនអាចប៉ាន់ស្មានសោះឡើយ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT