លីគកំពូលកម្ពុជា នឹងបើកទីផ្សារដោះដូរកីឡាករ លើកទីពីរ នៅពាក់កណ្តាលខែមិថុនាខាងមុខនេះ

តាមលិខិតជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា បានចេញផ្សាយកាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៨នេះ បានឲ្យដឹងថា លីគកំពូលកម្ពុជា ដែលកំពុងដំណើរការរដូវកាល ២០១៨ នឹងបើកទីផ្សារដោះដូរកីឡាករ លើកទីពីរ នៅថ្ងៃទី ១៥ ខែ មិថុនា ខាងមុខនេះ ។

ការបើកទីផ្សារសារជាថ្មីនេះ គឺក្នុងគោលបំណងឲ្យក្លិបទាំង ១២ ដែលស្ថិតក្នុងលីគ មានឱកាសជ្រើសរើស និងចុះបញ្ជីកីឡាករថ្មីៗដែលខ្លួនចង់បាន ដើម្បីអាចចូលរួមប្រកួតប្រជែងក្នុងលីគបាន នៅក្នុងជើងទីពីរ នៃលីគកំពូល ។

ក្នុងលិខិតនោះផងដែរ ក៏បានបញ្ជាក់ថា ក្លិបអាចចុះឈ្មោះកីឡាករ ដែលមានសញ្ជាតិកម្ពុជា ចំនួន ០៣រូប និង បរទេស ចំនួន ០៣រូប ដូចគ្នា ខណៈដែលទីផ្សារដោះដូរកីឡាករ នឹងត្រូវបិទទ្វារវិញនៅថ្ងៃទី ២៩ ខែ​ មិថុនា ឆ្នាំ ២០១៨ ពោលគឺមុនសប្តាហ៍ទី ១២ ចាប់ផ្តើម ៕

  • លីគកំពូលកម្ពុជា នឹងបើកទីផ្សារដោះដូរកីឡាករ លើកទីពីរ នៅពាក់កណ្តាលខែមិថុនាខាងមុខនេះ